(មេលប៊ិន)៖ កីឡាករវាយកូនបាល់ ២នាក់ត្រូវបានរកឃើញមាន Covid-19 នៅពេលដែលពួកគេបានធ្វើដំណើរមកដល់ព្រលានយន្តហោះដែលស្ថិតក្នុងទីក្រុង Melbourne ប្រទេសអូស្រ្តាលី ដើម្បីចូលរួមប្រកួតពានរង្វាន់ Australian Open 2021។
ប្រធានសុខាភិបាលប្រចាំរដ្ឋ Victoria បានចេញសេចក្តីថ្លែងការណ៍ដែលត្រូវដកស្រង់ចេញផ្សាយដោយ BBC ឲ្យដឹងថា «ពួកគេបានធ្វើតេស្តវិជ្ជមាននៃកីឡាករ ២រូបដែលមកចូលរួម Australian Open ដែលនឹងចាប់ផ្តើមនៅខែក្រោយនេះ ហើយ ១ករណីទៀតដែលពុំមែនជាកីឡាករ ក៏បានតេស្តចេញសញ្ញាវិជ្ជមានដូចគ្នា»។
គិតមកទល់នឹងពេលនេះដែរ មានអ្នកគាំទ្រ មន្រ្តីកីឡា និងកីឡាករ-កីឡាការិនីប្រមាណ ១,២០០នាក់បានធ្វើដំណើរមកដល់ប្រទេសអូស្រ្តាលីហើយ នៅមុនការប្រកួតចាប់ផ្តើមជាផ្លូវការនាថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១។
ពេលមកដល់ភ្លាម ពួកគេទាំងនោះតម្រូវឲ្យសា្នក់នៅក្នុងសណ្ឋាគារដាច់ដោយឡែកពីគេចំនួន ១៤ថ្ងៃបន្តទៀតដែរ ដោយធ្វើការហ្វឹកហាត់តែក្នុងបន្ទប់ប៉ុណ្ណោះ ដោយមិនអនុញ្ញាតឲ្យចេញហ្វឹកហាត់នៅខាងក្រៅឡើយ ដើម្បីកាត់បន្ថយ ក៏ដូចជាឆ្លងជំងឺក៏កាចសាហាវខាងលើ៕