(ភ្នំពេញ)៖ ការប្រកួតវគ្គសន្សំពីសំណាក់ក្រុមទាំង១០ ត្រូវបានបញ្ចប់ជាស្ថាពរហើយនៅល្ងាចថ្ងៃអង្គារ ទី១៩ ខែមករា ឆ្នាំ២០២១ ដោយរកឃើញ ៤ក្រុមបន្តប្រជែងយក ១កៅអី ដើម្បីទៅបង្គ្រប់យុទ្ធនាការលីគកំពូលកម្ពុជានេះ ដែលគ្រោងនឹងចាប់ផ្តើមនាដើមខែមីនាមុខ។

ទាំង ៤ក្រុមនោះរួមមាន ក្រុមខេត្តព្រៃវែង ក្រុម ISI ដង្កោសែន និង ២ក្រុមទៀតដែលជាបុត្រសម្ព័ន្ធនៃក្លិបលេងក្នុងលីគកំពូលកម្ពុជារួមមាន U21 ភ្នំពេញ និង U21 Tiffy Army។

សម្រាប់លទ្ធផលសរុបការប្រកួតសប្តាហ៍ទី៩ ចុងក្រោយគេក្នុងព្រឹត្តិការណ៍បាល់ទាត់ជម្រើសជើងឯកកម្ពុជា លីគទី២ ឆ្នាំ២០២០ រួមមានដូចខាងក្រោម។
១. មន្ទីរ អ.យ.ក ខេត្តស្វាយរៀង ០-១ កោះកុងអេហ្វស៊ី
២. មន្ទីរ អ.យ.ក ខេត្តកំពង់ស្ពឺ ២-៣ ក្លិបបាល់ទាត់ឫទ្ធីសែន
៣. មន្ទីរ អ.យ.ក ខេត្តត្បូងឃ្មុំ ២-៣ សមាគមកីឡាបាល់ទាត់ខេត្តព្រៃវែង
៤. សៀមរាប អេហ្វស៊ី ០-៣ ភ្នំពេញក្រោន U21
៥. TIFFY ARMY U21 ១-០ ISI ដង្កោសែនជ័យ។

គួរបញ្ជាក់ផងថា ទាំង ៤ក្រុមដែលបានឡើងទៅប្រកួតប្រជែងគ្នាយកជើងឯកលីគទី២ និងកៅអីឆ្ពោះទៅកាន់លីគកំពូល ឆ្នាំ២០២១ ត្រូវធ្វើការប្រកួតដោយក្រុមចំណាត់ថ្នាក់លេខ៤ ISI ដង្ហោសែន ត្រូវប៉ះក្រុមលេខ៣ U21 ភ្នំពេញក្រោន ដើម្បីស្វែងរកក្រុមឈ្នះឡើងទៅជួបក្រុមលេខ២ Tiffy Army U21 មុនឡើងទៅប៉ះក្រុមលេខ១ ព្រៃវែង ជាជំនួបកាត់សេចក្តីតែម្តង៕