(ភ្នំពេញ)៖ ក្រុមហ៊ុន សេនត្រល ត្រាស ឯ.ក (Central Trust Co., Ltd) បានប្រារព្ធពិធីសម្ពោធគម្រោងដំបូង និងចុះហត្ថលេខាវិនិយោគិន ក្រោយបានបញ្ចប់ដោយជោគជ័យ។ ពិធីនេះ ធ្វើឡើងក្នុងសណ្ឋាគារក្រវាន់ រាជធានីភ្នំពេញ។

ក្នុងពិធីនេះ ក៏មានការចូលរួម ពីក្រុមហ៊ុន ដែលជាម្ចាស់ភាគហ៊ុន ភីក ឃែភីថល មេនេម៉ិន ឯ.ក និងដៃគូយុទ្ធសាស្ត្រ វ៉ាង ហ៊្វូ គួន ឌី និងជូ ហ៊្វុង គ្រុប ព្រមទាំងក្រុមហ៊ុន អចលនទ្រព្យធំៗ អ្នកអនុវត្ត ធនាគារដៃគូ និងវិនិយោគិនជាច្រើនរូប។

តាមអ្នកសម្របសម្រួល បានណែនាំថា បច្ចុប្បន្ន ក្រុមហ៊ុន សេនត្រល ត្រាស ឯ.ក ជាផ្នែកមួយ នៃស្ថាប័នហិរញ្ញវត្ថុ តែមួយគត់ នៅក្នុងប្រទេសកម្ពុជា ដែលទទួលបាន អាជ្ញាប័ណ្ណបរធនបាលកិច្ច ហើយក៏ជាក្រុមហ៊ុនបរធនបាលតែមួយគត់ ដែលមានការបណ្តាក់ទុនរួមគ្នា រវាងជនជាតិខ្មែរ និងជនជាតិចិន។

ការបណ្តាក់ទុនរួមគ្នា រវាងជនជាតិខ្មែរ និងជនជាតិចិន បានធ្វើឲ្យក្រុមហ៊ុន សេនត្រល ត្រាស ឯ.ក ទទួលស្រូបយក និងរៀនសូត្រពីយ៉ាងច្រើន ពីបទពិសោធន៍ ជឿនលឿន នៃអាជីវកម្មបរធនបាលកិច្ច របស់ប្រទេសចិន ដើម្បីបម្រើទីផ្សារកម្ពុជា ឲ្យកាន់តែប្រសើរឡើង។

ក្នុងនោះដែរ អគ្គនាយកក្រុមហ៊ុន ភីក ឃែភីថល មេនេម៉ិន ឯ.ក បានថ្លែងថា ថ្ងៃនេះ យើងខ្ញុំសូមស្វាគមន៍ ដោយស្មោះអស់ពីចិត្ត ដល់វិនិយោគិនទាំងអស់ ដែលបានមកជួបជុំគ្នា ដើម្បីចូលរួមការសម្ពោធ នៃផលិតផលបរធនបាល លើគម្រោងអចលនទ្រព្យដំបូង។

លោកថា ក្រុមហ៊ុន សេនត្រល ត្រាស ឯ.ក គឺជាផ្នែកមួយដ៏សំខាន់បំផុត នៃក្រុមហ៊ុនរបស់យើងខ្ញុំ។ ហើយផលិតផលទាំង៥ របស់ក្រុមហ៊ុន សេនត្រល ដែលត្រូវបាន រចនាយ៉ាងយកចិត្តទុកដាក់ នឹងអាចដំណើរការបាន នៅប្រទេសកម្ពុជា ហើយនឹងនាំមកនូវសមិទ្ធផលបរធនបាល ដែលកាន់តែប្រសើរឡើង ដល់អតិថិជន។

លោក LING DONG នាយកប្រតិបតិ្តនៃក្រុមហ៊ុន សេនត្រល ត្រាស ឯ.ក លើកឡើងអំពីគន្លឹះមួយ ទាក់ទងនឹងគម្រោង «បរធនបាលកិច្ច បង្កើតតម្លៃដែលធ្វើឲ្យជិវិត កាន់តែល្អប្រសើរជាមុន» ដោយបានរៀបរាប់ថា៖

* បរធនបាលកិច្ច គឺជាផ្នែកសំខាន់មួយ នៃវិស័យហិរញ្ញវត្ថុ ហើយរួមគ្នាជាមួយធនាគារ ទីផ្សារមូលបត្រ និងធានារ៉ាប់រង ត្រូវដែលត្រូវបានគេហៅថាជា សសរនៃផ្នៃកហិរញ្ញវត្ថុទាំងបួន។

* បរធនបាលកិច្ច គឺជាប្រភេទមួយនៃ «បទប្បញ្ញត្តិ» បន្ទាប់ពីបរធនបាលកិច្ច ត្រូវបានបង្កើតឡើងដោយជោគជ័យ។ ទ្រព្យសម្បត្តិ នៃបរធនបាលគឺជា ទ្រព្យសម្បត្តិដែលមានភាពឯករាជ្យ ពីបរធនបាលទាយក បរធនបាល នឹងអត្តគាហក ហើយអាចបង្ការពីការក្ស័យធន។

* ដូច្នេះ ទ្រព្យសម្បត្តិ អាចត្រូវបានផ្ទេរទៅតាមលំដាប់លំដោយ លើសពីនេះទៀត តាមរយៈការរចនានៃរចនាសម្ព័ន្ធ របស់បរធនបាលលើមុខងារ មានដូចជា ការបិទបាំងពីអត្តសញ្ញាណរបស់អត្តគាហក និងការគេចផុតពីការបង់ពន្ធ។

* ទ្រព្យសម្បត្តិបរធនបាលមានភាព «ឯករាជ្យ» ហើយទ្រព្យសម្បត្តិបរធនបាល អាចបង្ការខ្លួនពី ការក្ស័យធន ហានិភ័យការបង់ពន្ធ ការជំពាក់បំណុល ការកំណត់ពេលវេលា និងគម្លាតនៃការគ្រប់គ្រង។

* បរធនបាលគឺជាការគ្រប់គ្រងទ្រព្យសម្បត្តិ ដែលមាន «ឧបករណ៍» សេវាកម្មហិរញ្ញវត្ថុ ហើយការអនុវត្តលើបរធនបាលកិច្ច នឹងលើសពីការរពឹងទុក របស់មនុស្សទាំងឡាយ។

* ដោយសារតែសេដ្ឋកិច្ចពិសេស របស់ប្រទេសកម្ពុជា (ដែលមិនមែនជា CRS គ្មានការគ្រប់គ្រងការប្តូរប្រាក់បរទេស ក្រោមគណនីមូលធន និងលំហូរសាច់ប្រាក់ដុល្លារ) ដូចនេះ វាជាផ្នែកមួយនៃ «ថ្នាលបណ្តុះបណ្តាល» សម្រាប់ការអភិវឌ្ឍបរធនបាល។

* ស្របតាមសាកលភាវូបនីយកម្មសេដ្ឋកិច្ច និងរលកនៃគម្រោង «ផ្លូវមួយខ្សែក្រវ៉ាត់មួយ» ចាប់តាំងពីឆ្នាំ២០១២ អចលនទ្រព្យនៅកម្ពុជា បានកើនឡើងក្នុងអត្រា ១០% -២០% ស្ទើរតែរាល់ឆ្នាំ។

យោងតាមទស្សនវិស័យ នៃការវិនិយោគលើទីផ្សារអចលនទ្រព្យនៅកម្ពុជា ដែលកំពុងតែមានសក្តានុពលនោះ ធ្វើឲ្យក្រុមហ៊ុន សេនត្រល ត្រាស ឯ.ក ( Central Trust) បានយកវិស័យអចលនទ្រព្យ ធ្វើជាគោល និងធ្វើជាទ្រព្យសម្បត្តិ «ស្នូល»។

* ចំណុចចុងក្រោយនេះ ក៏បានណែនាំផងដែរថា ក្រុមហ៊ុន សេនត្រល ត្រាស ឯ.ក (Central Trust) គឺជាក្រុមដែលមានទំនុកចិត្ត ជាមួយនឹងការធ្វើការជាលក្ខណៈ អន្តរជាតិ ភាវូបនីយកម្ម ទំនើបកម្ម ការអនុលោមតាមជំនាញ និងភាពជាឯករាជ្យ។

ជាមួយគ្នានេះ ក្រុមហ៊ុន សេនត្រល ត្រាស ឯ.ក បានប្រកាសជាផ្លូវការ នូវផលិតផលដ៏គួរឲ្យទុកចិត្តចំនួន៥ គឺផលិតផលជាស៊េរី ដូចជា ហ៊្វូណន់ ចេនឡា អង្គរ ខ្មែរ និងបាយ័ន។

ក្នុងចំណោមនោះ ស៊េរីហ្វូណាន និងស៊េរីចេឡា គឺជាផលិតផលបរធនបាល លើវិស័យអចលនទ្រព្យ ស៊េរីអង្គរ គឺជាបរធនបាលមូលនិធិ ស៊េរីខ្មែរ គីជាបរធនបាល បែបរួមបញ្ចូលគ្នា ស៊េរីបាយ័ន គឺបរធនបាល លើភាពជាកិច្ចប្រតិបត្តិការ។

ក្នុងចំណោមនោះ បរធនបាលកិច្ច លើអចលនទ្រព្យហ៊្វូណន់ និងបរធនបាលកិច្ច អចលនទ្រព្យស៊េរីចេនឡា គឺជាផលិតផលបរធនបាល អចលនទ្រព្យដំបូងគេ នៅក្នុងប្រទេសកម្ពុជា ដែលមិនធ្លាប់មានវត្តមាន នៅលើទីផ្សារពីមុនមក។

បន្ទាប់ពីចុះហត្ថលេខារួច លោក LING DONG បាននាំយកសម្ភារ មកសំណេះសំណាលជាមួយលោក ស៊ូ សុជាតិ អគ្គនាយកគណៈកម្មការ មូលបត្រកម្ពុជា ដើម្បីរាយការណ៍អំពីការងារ របស់លោកប្រធានអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន សេនត្រល ត្រាសឯ.ក (Central Trust)។

លោកអគ្គនាយក ស៊ូ សុជាតិ បានផ្តល់ការណែនាំ ស្តីពីផលិតផលបរធនបាល ដែលត្រូវបានរចនាឡើង ដោយក្រុមហ៊ុន សេនត្រល ត្រាសឯ.ក ហើយពិភាក្សា អំពីការតាមដានឯកសារ និងបញ្ហាពាក់ព័ន្ធផ្សេងទៀត។

ជាមួយគ្នានេះ លោកអគ្គនាយកទីផ្សារមូលបត្រ បានសម្តែងនូវក្តីសង្ឃឹមយ៉ាងមុតមាំ ចំពោះក្រុមហ៊ុន សេនត្រល ត្រាសឯ.ក និងលើកទឹកចិត្ត ឲ្យក្រុមហ៊ុន សេនត្រល ត្រាសឯ.ក ទទួលបានការទទួលស្គាល់ ជាសាធារណៈកាន់តែច្រើន ក្រោមការអភិវឌ្ឍផ្នែកច្បាប់ និងអនុលោមភាព។

លោកអគ្គនាយក ក៏ជឿជាក់ថា បរធនបាលកិច្ច នឹងមានភាពរីកចម្រើនខ្លាំង នៅក្នុងប្រទេសកម្ពុជា ហើយលោកបានជម្រាបជូនលោក LING DONG នៅចុងបញ្ចប់ថា ខែមីនា ឆ្នាំ២០២១ គណៈកម្មការមូលបត្រកម្ពុជា នឹងដាក់នូវបទប្បញ្ញត្តិ ស្តីពីការណែនាំក្នុងការប្រើប្រាស់។

នៅពេលខាងមុខនោះ គណៈកម្មការមូលប័ត្រកម្ពុជា (SECC) នឹងអញ្ជើញស្ថាប័នហិរញ្ញវត្ថុ ដែលមានអាជ្ញាប័ណ្ណនៅក្នុងប្រទេសកម្ពុជា ឲ្យមកជួប និងសិក្សាស្វែងយល់នៅនឹងកន្លែង ហើយទាមទារ ឲ្យមានការអភិវឌ្ឍបរធនបាលកិច្ចរបស់កម្ពុជា ឲ្យមានលក្ខណៈស្តង់ដារ។

ក្រុមហ៊ុន សេនត្រល ត្រាសឯ.ក បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះ លោក ស៊ូ សុជាតិ និងបានសង្កត់ធ្ងន់ថា ក្រុមហ៊ុននឹងប្រកាន់ជំហរជានិច្ច ជាមួយរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើប្រតិបត្ដិម្រោងបរធនបាលកិច្ចបានល្អ និងផ្តល់អត្ថប្រយោជន៍ពេញលេញ ដល់គុណសម្បត្តិរបស់ខ្លួន៕