(ក្រុងឡុងដ៍)៖ Derby County រកបាន ៣ពិន្ទុដំបូងក្រោមការបង្វឹករបស់អ្នកចាត់ការទូទៅថ្មី Wayne Rooney នៅពេលយកឈ្នះគូប្រជែង AFC Bournemouth ក្នុងលទ្ធផល ១-០ នៃយុទ្ធនាការ Championships។

បុរសវ័យ ៣៥ឆ្នាំ Rooney ត្រូវបានក្លិប Derby County តែងតាំងជាគ្រូបង្វឹកថ្មី ក្រោមកិច្ចសន្យា ២ឆ្នាំកន្លះ ជំនួសកៅអីលោក Phillip Cocu ដែលត្រូវបញ្ចប់តំណែងនាខែវិច្ឆិកា ឆ្នាំ២០២០ នៅពេលក្រុមមួយនេះបានកំពុងស្ថិតក្នុងតំបន់កាត់ចោលនារដូវកាលក្រោយ។

តែយ៉ាងណាក កីឡាករខ្សែបម្រើ Krystian Bielik ជាអ្នករកបានគ្រាប់ជ័យជម្នះនៅនាទី៣២ ដើម្បីរំដោះក្រុមចេញពីតំបន់កាត់ចេញវិញត្រឹម ២ពិន្ទុវិញគិតត្រឹម ២៤សប្តាហ៍របស់ពួកគេ ហើយក៏ជាជ័យជម្នះក្នុងចំណោមដឹកនាំទើបបាន ២ប្រកួតរបស់ Wayne Rooney ទៀតផង។

គួររំលឹកផងថា អតីតខ្សែប្រយុទ្ធក្លិប Everton, Manchester United និង DC United ខាងលើនេះបានមកចូលរួមជាមួយ Derby County ក្នុងនាមជំនួសការគ្រូបង្វឹក និងជាកីឡាករ ១រូបផងដែរចាប់ពីដើមឆ្នាំ២០១៩ មក ដែលជាអតីតមិត្តរួមក្រុមក្នុងជម្រើសជាតិអង់គ្លេស Frank Lampard ធ្លាប់ដឹកនាំ មុនលាឈប់ទៅដឹកនាំតោខៀវ Chelsea៕