(ភ្នំពេញ)៖ វិទ្យាស្ថាន ខេមអេដ ជាគ្រឹះស្ថានឧត្តមសិក្សាឈានមុខគេក្នុងវិស័យគណនេយ្យនិងហិរញ្ញវត្ថុ នៅកម្ពុជាដែលបង្កើតទ្បើងដោយវិនិយោគិនជនជាតិអាមេរិក។
វិទ្យាស្ថានខេមអេដទទួលបាន ជោគជ័យយ៉ាងខ្លាំង ក្នុងការបញ្ជូននិស្សិតបញ្ចប់ការសិក្សារបស់ខ្លួន បម្រើការជាមួយក្រុមហ៊ុន អន្តរជាតិ និងក្រុមហ៊ុនសវនកម្មដែលឈានមុខគេនៅកម្ពុជា ដូចជា៖ EY Deloitte PwC និង KPMG ជាដើម។
អ្វីដែលគួរឲ្យកត់សំគាល់នោះ គឺប្រធានសភាពាណិជ្ជកម្មអាមេរិក AmCham លោក Anthony Galliano ក៏ជាអតីតនិស្សិតវិទ្យាស្ថានខេមអេដថ្នាក់ពន្ធដារ ហើយលោកក៏បានទទួលសញ្ញាបត្រពន្ធដារពីវិទ្យាស្ថានខេមអេដផងដែរ។
ដោយមានការសហការជាមួយសភាពាណិជ្ជកម្មអាមេរិចនៅកម្ពុជា Amcham នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ វិទ្យាស្ថានខេមអេដបានរៀបចំពិធីសម្ពោធជាផ្លូវការដើម្បីបើកដំណើរ ការមជ្ឍមណ្ឌលស្រាវជ្រាវនិងពិសោធន៍ពាណិជ្ជកម្មសម្រាប់និស្សិត។
គោលបំណងសំខាន់នៃកិច្ច សហការជាមួយ Amcham គឺដើម្បីគាំទ្រដល់គុណភាពនៃការស្រាវជ្រាវនិងមជ្ឍមណ្ឌលពិសោធន៍ ពាណិជ្ជកម្ម។ ការងារនេះធ្វើឡើងដោយមានការលើកទឹកចិត្តនិងសហប្រតិបត្តិការពី ក្រុមប្រឹក្សាជាតិគណនេយ្យ ក្រោមការដឹកនាំរបស់ ឯកឧត្តមបណ្ឌិត ងីតាយី ដែលជារដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជា ប្រធានក្រុមប្រឹក្សាជាតិគណនេយ្យ។
ចក្ខុវិស័យរបស់វិទ្យាស្ថានខេមអេដ គឺផ្តោតលើវឌ្ឍនភាពនៃប្រទេស និង សេដ្ឋកិច្ច តាមរយៈ ការបង្កើតនូវសហគមន៍អ្នកអាជីពគណនេយ្យ និង ហរិញ្ញវត្ថុ ដែលអនុវត្តវិជ្ជាជីវៈ ក្នុងបទដ្ឋាន ស្មើគ្នាជាមួយអ្នកអាជីពនៅក្នុងមជ្ឍមណ្ឌលហរិញ្ញវត្ថុជាសាកល ចេះផ្តួចផ្តើមគំនិតជាអ្នកដឹកនាំ និងប្រកាន់ខ្ជាប់នូវបទដ្ឋានក្រមសីលធម៌ខ្ពស់។
បេសកកម្មរបស់វិទ្យាស្ថានខេមអេដ គឺផ្តល់ការ អប់រំកម្រិតឧត្តមសិក្សា ដោយផ្តោតជាចម្បងលើជំនាញគណនេយ្យនិងហិរញ្ញវត្ថុដោយផ្តោត ជាចម្បងលើជំនាញគណនេយ្យនិងហិរញ្ញវត្ថុ ដោយឈានទៅរកគុណវឌ្ឍនៃគុណភាពនិង ការទទួលស្គាល់ជាអន្តរជាតិ។ ការផ្តោតសំខាន់របស់វិទ្យាស្ថានខេមអេដគឺការអប់រំផ្តោត លើលទ្ធផល។
ដូច្នេះ មជ្ឈមណ្ឌលស្រាវជ្រាវ និងពិសោធន៍ពាណិជ្ជកម្មនៅវិទ្យាស្ថានខេមអេដ ត្រូវបានប្រើប្រាស់ ដើម្បីគាំទ្រសកម្មភាពអប់រំនិងការរៀនសូត្រដែលផ្អែកលើលទ្ធផល ដូចជា ការធ្វើកម្មសិក្សា ការងារ និងការណែនាំពីការធ្វើការងារ ការធ្វើពិសោធន៍ការងារ ការផ្តួចផ្តើមគំនិតអាជីវកម្ម និងការស្រាវជ្រាវជាដើម។ ការធ្វើកម្មសិក្សាការងារ ត្រូវបានត្រួតពិនិត្យនិងដឹកនាំដោយអ្នក គ្រប់គ្រងនិងអ្នកណែនាំផ្ទាល់របស់និស្សិត ហើយក៏មានការសម្របសម្រួលពីនាយកដ្ឋានផ្តល់ ការប្រឹក្សានិងសេវាកម្មការងារដល់និស្សិតនៅវិទ្យាស្ថានខេមអេដផងដែរ។
លើសពីនេះទៅទៀត ការធ្វើពិសោធន៍ការងារលើផ្នែកសវនកម្ម ត្រូវបានដឹកនាំដោយលោកស្រី Maria Isabelita C. Manzon-Cabrera ដែលបច្ចុប្បន្នជានាយកប្រតិបត្តិ និងជាដៃគូ សវនកម្មនៃក្រុមហ៊ុនសវនកម្មមួយនៅប្រទេសកម្ពុជា និងជាសាស្រ្តាចារ្យ ផ្នែកសវនកម្មនៅក្នុង វិទ្យាស្ថានខេមអេដផងដែរ។
ចំពោះការផ្តួចផ្តើមគំនិតអាជីវកម្មវិញ គឺត្រូវបានដឹកនាំដោយ លោក Monirul Islam ដែលលោកជាអ្នកផ្តល់ដំបូន្មានផ្ទាល់ដល់និស្សិត ក្នុងការរៀបចំផែនការ និងសកម្មភាពអាជីវកម្មអោយបានជោគជ័យ។ ចំនែកឯលោកបណ្ឌិត Kenneth Paul Charman ដែលជាប្រធានគណៈកម្មាធិការស្រាវជ្រាវ ក៏បានដឹកនាំការអភិវឌ្ឍន៍ទៅលើការ ស្រាវជ្រាវនៅក្នុងវិទ្យាស្ថានខេមអេដផងដែរ។
ជាមួយនឹងទស្សននៃការអប់រំផ្តោតលើលទ្ធផល វិទ្យាស្ថានខេមអេដ បានបង្កើតនូវវគ្គ ចុះកម្មសិក្សាការងារ ដើម្បីផ្តល់ឱ្យនិស្សិតនូវឱកាសក្នុងការអនុវត្តចំណេះដឹង និងជំនាញ ដែលពួកគេទទួលបានទៅកន្លែងធ្វើការជាក់ស្តែង។ វគ្គសិក្សានេះមានគោលបំណងអភិវឌ្ឍ ចំណេះដឹងជំនាញនិង ឥរិយាបថជាក់ស្តែងរបស់និស្សិតនិងដើម្បីពង្រឹងតួនាទីរបស់ពួកគេ នៅក្នុងវិស័យការងារពាក់ព័ន្ធ។
លើសពីនេះ វិទ្យាស្ថានខេមអេដ កំពុងបង្កើតឲ្យមានកម្មវិធីអនុវត្តជាក់ស្តែងលើការធ្វើ សវនកម្មនិងពន្ធដារ សម្រាប់ឲ្យនិស្សិតបានអនុវត្តចំណេះដឹង និងជំនាញរបស់ពួកគេដែល ពួកគេបានរៀននៅក្នុងថ្នាក់រៀន ទៅក្នុងលក្ខខណ្ឌការងារដែលអាចរំពឹងទុកនៅក្នុងកន្លែង ធ្វើការពិតប្រាកដ៕