(មេនឆេស្ទើ)៖ ការរកបានម្នាក់ ១គ្រាប់ពីសំណាក់កីឡាករ Edinson Cavani និង Paul Pogba ក្នុងជ័យជម្នះ ២-១ ទៅលើក្រុមម្ចាស់ផ្ទះ Fulham បានជួយឲ្យបិសាចក្រហម Manchester United ឡើងទៅឈរនៅកំពូលតារាង Premier League វិញនៅថ្ងៃបិទបញ្ចប់ជើងទី១ របស់ពួកគេត្រឹម ១៩សប្តាហ៍។

២គ្រាប់របស់កីឡាករទាំងពីរខាងលើនេះ គឺជាគ្រាប់វាយបកយកជ័យជម្នះវិញ នៅពេលដែល Ademola Lookman បានរកគ្រាប់នាំមុខឲ្យក្រុមម្ចាស់ផ្ទះ Fulham ដែលកំពុងឈរនៅក្នុងតំបន់កាត់ចោលលេខ១៨ តាំងពីនាទីទី៥ មកម្ល៉េះ ពោលគឺនៅនាទី២១ ដោយខ្សែប្រយុទ្ធចំណូលថ្មី Edinson Cavani ដែលជាគ្រាប់ទី៤ របស់គេជាមួយ Man Utd នារដូវកាលឆ្នាំ២០២០-២០២១ នេះ ដោយផុតកិច្ចសន្យាក្នុងក្លិបបារាំង Paris Saint-Germain នៅខែមិថុនា ឆ្នាំ២០២០។

ការលេងវគ្គទី២ រហូតដល់នាទី៦៥ ទើបខ្សែបម្រើប្រយុទ្ធ Paul Pogba ដើម្បីរកបាន ៤០ពិន្ទុឡើងឈរនៅកំពូលវិញ រុញច្រាន Leicester City ដែលមាន ៣៨ធ្លាក់មកលេខ៣ វិញនៅពេល Manchester City មាន ៣៨ពិន្ទុឈរនៅលេខ២ ក្រោយឈ្នះ Aston Villa ក្នុងលទ្ធផល ២-០ នៅរាត្រីថ្ងៃពុធ ទី២០ ខែមករា ឆ្នាំ២០២១ ដូចគ្នា។

តាមរយៈជ័យជម្នះនេះដែរ បានធ្វើឲ្យក្រុមរបស់លោក Ole Gunnar Solskjaer កើនកំណត់ត្រាលេង ១៧ប្រកួតក្នុងលីគមិនចាញ់ឡើយ និងជាក្រុមចាញ់តែ ៣ប្រកួតតិចជាងគេឈរនៅចំណាត់ថ្នាក់លេខ៣ ក្រៅពី Man City និង Liverpool ចាញ់ ២ប្រកួតដូចគ្នានារដូវកាលជើងទី១ នេះ៕