(ភ្នំពេញ)៖ ធនាគារ ជីប ម៉ុង នឹងរៀបចំកម្មវិធីផ្ដល់ជូនពិសេសៗលើសេវាកម្ម ក៏ដូចជាពាណិជ្ជកម្មផ្សេងៗរបស់ក្រុមហ៊ុន ជីប ម៉ុង ព្រមទាំងទស្សនីយភាពសិល្បៈពីសិល្បករ សិល្បការិនី រយៈពេល៣ថ្ងៃ ពីថ្ងៃទី២៤ ដល់ ២៦ ខែមករា ឆ្នាំ២០២១ នៅផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល។ សាធារជនទាំងអស់អាចចូលរួមដោយសេរី។

កម្មវិធីនេះធ្វើឡើងដើម្បីអបអរសារទរ ពិធីបើកដំណើរការជាផ្លូវការទីតាំងថ្មី ធនាគារ ជីប ម៉ុង សាខា ណូរ៉ូ ម៉ល។ទីតាំងថ្មីនេះមានភាពធំទូលាយ ហើយការរចនាផ្នែកខាងក្នុងមានភាពស្រស់ស្អាត ទាក់ទាញ និងប្រណីត។

ការផ្លាស់ប្តូរទីតាំងនេះ គឺដើម្បីឆ្លើយតបទៅនឹងកំណើនអតិថិជន ក៏ដូចជាធ្វើឲ្យអតិថិជនកាន់តែមានភាពងាយស្រួលក្នុងការប្រើប្រាស់សេវាកម្មធនាគារ ជីប ម៉ុង។

ក្នុងរយៈពេល៣ថ្ងៃនេះ នឹងមានកម្មវិធី ផ្តល់ជូនពិសេសៗ ដែលមានដូចជា៖

បើកគណនីធនាគារ ជីប ម៉ុង៖ លោកអ្នកនឹងទទួលបានតុក្កតាស្រមោច សៀវភៅសរសេរ និងថង់បរិស្ថានដ៏ស្រស់ស្អាត។

ដាក់ប្រាក់បញ្ញើ៖ ចាប់ពី៤០លានរៀល ឬ ១០០០០ដុល្លារសហរដ្ឋអាមេរិកឡើងទៅ លោកអ្នកនឹងទទួលបានកាដូភ្លាមៗដែលមានដូចជា៖ ទូរស័ព្ទដៃ iPhone 12 Pro ប័ណ្ណស្នាក់នៅសណ្ឋារគារផ្កាយ៥ ប័ណ្ណវាយកូនហ្គោល ប័ណ្ណទឹកប្រាក់សម្រាប់ទិញទំនិញនៅផ្សារទំនើប ជីប ម៉ុង រហូតដល់ ១០០ដុល្លារ និងសៀវភៅកំណត់ត្រា។

ជ្រើសរើសកម្ចីទិញផ្ទះពីធនាគារ ជីប ម៉ុង៖ លោកអ្នកនឹងទទួលបានការបញ្ចុះតម្លៃ ៨% លើគ្រប់គម្រោងទាំងអស់របស់ក្រុមហ៊ុន ជីប ម៉ុង លែន។

ឥណទានលើកម្ចីអាជីវកម្មខ្នាតតូច និងមធ្យម៖ លោកអ្នកនឹងទទួលបានប័ណ្ណទឹកប្រាក់សម្រាប់ទិញទំនិញនៅផ្សារទំនើប ជីប ម៉ុង ចំនួន ២០ដុល្លារ សៀវភៅកំណត់ត្រា ព្រមទាំងទទូលបានការអនុម័តកម្ចីយ៉ាងឆាប់រហ័ស។

ខ្ចីក៏បាន ឬសាកសួរកម្ចីផ្ទាល់ខ្លួនក៏បាន៖ លោកអ្នកនឹងទទួលបានមួកដ៏ស្រស់ស្អាត១ភ្លាមៗ។

ក្រៅពីការផ្ដល់ជូនពិសេសនេះ កម្មវិធីក៏មានការតាំងបង្ហាញផលិតផល និងសេវាកម្មនានាពីពាណិជ្ជកម្មរបស់ក្រុមហ៊ុន ជីប ម៉ុង ទស្សនីយភាពសិល្បៈដែលមានការចូលរួមពី វិចិត្រករគូរគំនូរ និង SmallWorld SmallBand ក្រុមតូច ហើយលោកអ្នកក៏មានឱកាសទទួលបានអាវយឺតដ៏ស្រស់ស្អាតដែលមានហត្ថលេខាពីក្រុមតូចផងដែរ។ សូមកុំឲ្យឱកាសដ៏ពិសេសនេះកន្លងហួស ចូលរួមទាំងអស់គ្នា៕