(កូរ៉េ)៖ ជាការពិតណាស់ តារាចម្រៀងទោលល្បីឈ្មោះរបស់កូរ៉េខាងត្បូង លោក Kang Daniel បានបាត់វត្តមានមួយរយៈធំពីវិស័យសិល្បៈ ដោយសារមានបញ្ហាផ្លូវចិត្ត។ យ៉ាងណាមិញ នៅថ្ងៃទី២១ ខែមករានេះ ក្រុមការងាររបស់ Kang Daniel ស្រាប់តែបង្ហាញថា តារារូបនេះ នឹងមកស្វាគមន៍អ្នកគាំទ្រវិញ នៅខែកុម្ភៈខាងមុខនេះ បន្ទាប់ពីបញ្ហាផ្លូវចិត្តរបស់លោក ក៏បានធូរស្បើយច្រើន។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Soompi នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១។

ផលិតកម្ម KONNECT បានចេញសេក្តីរាយការណ៍ថា លោក Kang Daniel កំពុងត្រៀមរៀបចំការត្រឡប់មកវិញ នៅខែកុម្ភៈខាងមុខនេះ ខណៈបច្ចុប្បន្នកំពុងឈានដល់ដំណាក់កាលចុងក្រោយ នៃការរៀបចំនេះហើយ។

ការត្រឡប់មកវិញ នឹងត្រូវបានគេចាត់ទុកថា ជាលើកដំបូងបង្អស់របស់តារាចម្រៀង Kang Daniel ក្នុងរយៈពេល៦ខែ ចាប់តាំងពីអាល់ប៊ុមតូចចុងក្រោយរបស់លោក ឈ្មោះថា «MAGFNTA» ត្រូវបានបញ្ចេញកាលពីខែសីហា ឆ្នាំ២០២០៕