(លីវើភូល)៖ ក្រុមបាល់ទាត់ហង្សក្រហម Liverpool បានបញ្ចប់កំណត់ត្រាលេងក្នុងដី ៦៨ប្រកួតមិនដែលចាញ់ តាមរយៈបរាជ័យក្រោមថ្វីជើងរបស់ Burnley ដោយលទ្ធផល ១-០ ដែលជាការបរាជ័យលើកទី៣ ក្នុងព្រឹត្តិការណ៍ English- Premier League រដូវកាលនេះ។

វាក៏ជាជ័យជម្នះលើកទី១ ប្រវត្តិសាស្រ្តផងដែររបស់ Burnley ដែលអាចយកឈ្នះក្រុមខ្លាំងដល់ក្នុងទឹកដីនៃកីឡដ្ឋាន Anfield គិតចាប់តាំងពីឆ្នាំ១៩៧៤ មក។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រព័ត៌មានកីឡា BBC នាថ្ងៃសុក្រ ទី២២ ខែមករា ឆ្នាំ២០២១ នេះ។

មួយវិញទៀត វាក៏ជាប្រវត្តច្រំដែលសម្រាប់ក្រុមការពារតំណែងជើងឯក Premier League ខាងលើនេះ ដែលមានរយៈពេល ៤ឆ្នាំមកហើយផងដែរនៅពេលដែលចាញ់ Crystal Palace កាលខែមេសា ឆ្នាំ២០១៧ ដែលកើនដល់ទៅ ៦ពិន្ទុពីគំលាតក្រុមលេខ២ Manchester City នៅពាក់កណ្តាលផ្លូវនៃយុទ្ធនាការ Premier League រដូវកាលឆ្នាំ២០២០-២០២១ នេះសម្រាប់ក្រុមរបស់លោក Jurgen Klopp។

កីឡាករចាំទី Alisson Beckher បានបង្កកំហុសធ្វើឲ្យ Ashley Barnes ដួលក្នុងប្រអប់គ្រោះថ្នាក់នៅខ្វះ ៣នាទីម៉ោងបញ្ចប់ការប្រកួត នៅពេលដែលរូបគេ (Barnes) ទាត់បាល់ពិន័យ ១១ម៉ែត្របានសម្រេច ដើម្បីជួយ Burnley នៅក្រៅតំបន់កាត់ចោល ៧ពិន្ទវិញពីពិន្ទុសរុប ១៩ពិន្ទុ នៅសល់ ១ប្រកួតក្នុងដៃមុនបញ្ចប់ជើងទី១៕