(ភ្នំពេញ)៖ ឆ្នាំ២០២០ គឺជាឆ្នាំដ៏លំបាកដែលមិនធ្លាប់មានពីមុនមក ហើយទោះជាយ៉ាងនេះក្តី តាមរយៈដំណោះស្រាយធានារ៉ាប់រងឈានមុខគេ បច្ចេកវិទ្យាទំនើប និងប្រព័ន្ធប្រតិបត្តិការអាជីវកម្មប្រកបដោយប្រសិទ្ធភាព បានអនុញ្ញាតឲ្យទីប្រឹក្សាផែនការជីវិត AIA ឆ្នើមទាំង ១៥រូប ដែលទទួលបានបទដ្ឋានលំដាប់អន្តរជាតិជា «COT» និង «MDRT» ប្រចាំឆ្នាំ២០២១ បានផ្តល់បទពិសោធន៍ដ៏ល្អឥតខ្ចោះជូនអតិថិជនរបស់ខ្លូនផងដែរ។

ការបណ្តុះបណ្តាលលំដាប់ថ្នាក់ពិភពលោក ក៏បានជួយឲ្យទីប្រឹក្សាផែនការជីវិតអាចធ្វើការស្វែងយល់ពីតម្រូវការពិតប្រាកដ ហើយផ្តល់ជូនអតិថិជននូវដំណោះស្រាយហិរញ្ញវត្ថុដ៏ត្រឹមត្រូវ។ នេះបង្ហាញឲ្យឃើញថា ទីប្រឹក្សាផែនការជីវិត AIA ដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយប្រជាជនកម្ពុជាឲ្យមានសុខភាព និងជីវិតកាន់ប្រសើរ។ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត AIA ថ្លែងអំណរគុណចំពោះការខិតខំប្រឹងប្រែង និងចូលរួមអបអរចំពោះការទទួលជោគជ័យលំដាប់អន្តរជាតិរបស់ទីប្រឹក្សាផែនការជីវិត AIA ឆ្នើមទាំង ១៥រូប៕