(ភ្នំពេញ)៖ គម្រោងផ្សារទំនើប ព្រីនស៍ សឃ្វែរ (Prince Square) គ្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ ជាមួយក្រុមហ៊ុនម៉ាកល្បីៗជាច្រើន នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ខាងមុខ និងមានការចូលរួមពីមន្រ្តីជាន់ខ្ពស់នៃសាលារាជធានីភ្នំពេញ ថ្នាក់ដឹកនាំនៃក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេតគ្រុប តំណាងក្រុមហ៊ុនម៉ាកល្បីៗចូលរួមផងដែរ។

ទន្ទឹមនឹងនេះ អ្នកជំនាញក្នុងវិស័យក៏នឹងមានវត្តមានក្នុងពិធីនេះ ដើម្បីពិភាក្សាអំពីនិន្នាការអភិវឌ្ឍអាជីវកម្មក្នុងភ្នំពេញ ជាមួយភ្ញៀវកិត្តិយសទាំងអស់ និងធ្វើការផ្លាស់ប្តូរបទពិសោធន៍ក្នុងការគ្រប់គ្រងអាជីវកម្ម ដែលអនុញ្ញាតឲ្យភ្ញៀវកិត្តិយស ទាំងអស់ទទួលបាននូវបទពិសោធន៍វិនិយោគ រួមនឹងភាពសប្បាយរីករាយក្នុងពិធីក្នុងពេលជាមួយគ្នា។

សម្រាប់ការវិនិយោគអាជីវកម្ម ទីតាំងល្អតំណាងឲ្យភោគទ្រព្យ Prince Square មានទីតាំងស្ថិតនៅក្នុងតំបន់ស្នូល និងជាចំណុចប្រសព្វនៃខណ្ឌទាំងបី គឺខណ្ឌសែនសុខ ខណ្ឌទួលគោក និងខណ្ឌមានជ័យ និងតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ដោយអាចធ្វើដំណើរទៅកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញយ៉ាងឆាប់រហ័សត្រឹម ១៥នាទីប៉ុណ្ណោះ។ ទីនេះក៏មានចរាចរណ៍ខ្វាត់ខ្វែង ងាយស្រួលក្នុងការធ្វើដំណើរ ដែលអាចទាក់ទាញអតិថិជនមកកាន់គម្រោងបានយ៉ាងច្រើនផងដែរ។

ម្យ៉ាងវិញទៀត គម្រោងនេះស្ថិតនៅក្បែរទីស្ដីការគណៈរដ្ឋមន្រ្តី ក្រសួងពាណិជ្ជកម្ម សាលារាជធានីភ្នំពេញ មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ផ្សារទំនើប Phnom Penh Mega Mall ផ្សារទំនើប TK ដែលធ្វើឲ្យលោកអ្នកអាចទទួលបាននូវឱកាសអាជីវកម្មប្រកបដោយវិបុលភាព ជាមួយនឹងអត្ថប្រយោជន៍យ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងទីក្រុងភ្នំពេញ។

គម្រោង Prince Square មានទំហំសរុប ៣៥,០០០ម៉ែត្រការ៉េ ដែលមានផែនការសាងសង់ជាផ្សារទំនើបកម្ពស់ ៤ជាន់។ ពេលគម្រោងនេះត្រូវបានចាប់ផ្តើមដំណើរការ ក្រុមការងារគ្រប់គ្រងអាជីវកម្មជំនាញរបស់ Prince Square បានធ្វើការស្រាវជ្រាវយ៉ាងម៉ត់ចត់លើសូចនាករជាច្រើន ដូចជាទីតាំងគម្រោងចរាចរណ៍ជុំវិញ ទម្លាប់នៃការប្រើប្រាស់ និងលំហូរអ្នកដំណើរ ហើយចុងក្រោយ Prince Square ត្រូវបានបង្កើតឡើងជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏សំខាន់មួយ ដោយរួមបញ្ចូលផ្សារទំនើបខ្នាតធំ រោងកុនអន្តរជាតិ ក្លឹបហាត់ប្រាណ ភោជនីយដ្ឋានអន្តរជាតិ សួនកម្សាន្តកុមារ និងហាងសម្លៀកបំពាក់ទាន់សម័យ ដែលជាកន្លែងទទួលការពេញនិយមបំផុតសម្រាប់ប្រជាជនរស់នៅតំបន់ជុំវិញនោះ។

Prince Square ត្រូវបានវិនិយោគ និងអភិវឌ្ឍដោយក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ដែលជាក្រុមហ៊ុននាំមុខគេក្នុងវិស័យអចលនទ្រព្យលំដាប់ខ្ពស់ និងជាក្រុមហ៊ុនអភិវឌ្ឍន៍អគារដែលជានិមិត្តសញ្ញានៃទីក្រុង។ ព្រីនស៍បានសហការជាមួយក្រុមហ៊ុនម៉ាកល្បីៗមកពីជុំវិញពិភពលោកជាង ១,០០០ក្រុមហ៊ុន ក្នុងនោះក្រុមហ៊ុនបានសហការជាយុទ្ធសាស្រ្តជាមួយក្រុមហ៊ុនម៉ាកល្បីៗចំនួន៣៨០ នឹងមានវត្តមានក្នុង Prince Square ។

នាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនម៉ាកល្បីៗជាង៥០ក្រុមហ៊ុនបានចូលរួមជាមួយ Prince Square ហើយ ដែលនេះអាចធានាថា Prince Square នឹងទទួលការពេញនិយមភ្លាមៗនៅពេលបើកដំណើរការ ព្រមទាំងនាំមកនូវផលចំណេញខ្ពស់ផងដែរសម្រាប់ដៃគូសហការទាំងអស់។

ផ្អែកលើបទពិសោធន៍រយៈពេល ៥ឆ្នាំនៃប្រតិបត្តិការប្រកបដោយជោគជ័យរបស់ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប Prince Square មានក្រុមការងារជំនាញសម្រាប់ប្រតិបត្ដិការគ្រប់គ្រង និងមានគំរូអាជីវកម្មលំដាប់កំពូលលើពិភពលោក។ ការផ្សព្វផ្សាយជារួម ការរៀបចំផែនការជារួម និងប្រតិបត្តិការគ្រប់គ្រងជារួម ព្រមទាំងការប្រើប្រាស់នូវបទពិសោធន៍អនុវត្តជាក់ស្តែង និងបទពិសោធន៍នៃការគ្រប់គ្រងអាជីវកម្មក្នុងវិស័យអចលនទ្រព្យ ត្រូវបានយកមកអនុវត្តដើម្បីគាំទ្រដល់អាជីវកម្មរបស់ដៃគូសហការផងដែរ។

ជាមួយនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរបស់ក្រុមហ៊ុនម៉ាកល្បីៗ ដូចជា Adidas, Levi`s, Skechers, Nike Supergo, HUAWEI , OPPO, Potato Corner, Dakasi, Panda cake, Pizza Hut ។ល។ Prince Square នឹងធ្វើឲ្យទីក្រុងភ្នំពេញកាន់តែមានភាពរុងរឿងថែមមួយកម្រិតទៀត។ នឹងជឿជាក់យ៉ាងមុតមាំថា ជាមួយនឹងកិច្ចសហប្រតិបត្តិការដ៏ស្មោះត្រង់របស់ក្រុមហ៊ុនម៉ាកល្បីនានា Prince Square ប្រាកដជាអាចចាប់យកឱកាសអាជីវកម្មដ៏អស្ចារ្យក្នុងការអភិវឌ្ឍ និងរួមគ្នាបង្កើតអនាគតប្រកបដោយភោគទ្រព្យ៕