(អាមេរិក)៖ ក្រុមហ៊ុន Amazon បានផ្ញើលិខិតមួយទៅកាន់ប្រធានាធិបតីសហរដ្ឋអាមេរិកថ្មី លោក Joe Biden ថាខ្លួនបានត្រៀមខ្លួនជាស្រេចក្នុងការជួយចែកចាយវ៉ាក់សាំង Covid-19 នៅសហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយ របស់ សារព័ត៌មាន Reuters នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២១។

ក្រុមហ៊ុន Amazon បានថ្លែងនៅក្នុងលិខិតមួយដែលផ្ញើទៅកាន់លោក Biden ថា នៅពេលនេះក្រុមហ៊ុន Amazon បានត្រៀម ខ្លួន រួច ជាស្រេចក្នុងការបំពេញភារកិច្ច ដឹកជញ្ជូនវ៉ាក់សាំង Covid-19 សម្រាប់ចែកចាយនៅសហរដ្ឋអាមេរិក ខណៈដែលលោកប្រធានាធិបតី ថ្មី បានបញ្ជាក់ថា នឹងចែកជូនវ៉ាក់សាំង Covid-19 ចំនួន ១០០លាន ទៅកាន់ ពលរដ្ឋអាមេរិក នៅក្នុងអំឡុងពេល ១០០ថ្ងៃដំបូង នៃការ ឡើង កាន់តំណែងរបស់លោក។

ពាក់ព័ន្ធនឹងលិខិតស្នើសុំជួយចែកចាយនេះ នៅមិនទាន់ទទួលបានការឆ្លើយតបវិញយ៉ាងណានោះទេ ពីសំណាក់ការិល័យប្រធានាធិបតី លោក Biden៕