(ភ្នំពេញ)៖ ដែកថែបអ៊ីតាលីម៉ាក វី បានរៀបចំការប្រគល់រង្វាន់ធំជូនអតិថិជន ដែលឈ្នះការចាប់ឆ្នោតផ្សងសំណាងពីដែកថែបអ៊ីតាលីម៉ាក វី នៅដើមខែមករា។
អតិថិជនដែលឈ្នះការចាប់ឆ្នោតផ្សងសំណាងលើកទីបីចំនួន៤៥រូប បានមកបើករង្វាន់ នៅផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល នៅថ្ងៃទី១៩ មករា កន្លងទៅនេះ។
អតិថិជនទាំងអស់របស់ដែកថែបអ៊ីតាលីម៉ាក វី ក្រៅពីឈ្នះបានរង្វាន់ធំ ក៏ទទួលបានរង្វាន់លើកទឹកចិត្តផ្សេងៗទៀតផងដែរ និងបានចូលរួមលេងហ្គេមកម្សាន្ត នៅពេលមកបើករង្វាន់នៅផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល។
គួរបញ្ជាក់ថា អតិថិជនដែលឈ្នះរង្វាន់ធំចំនួន១០រូបបានទទួលរង្វាន់ពីដែកថែបអ៊ីតាលីម៉ាក វី រួចរាល់ហើយ ក្នុងកម្មវីធីប្រគំតន្ត្រី អាយស៍ របស់ស្ថានីយទូរទស្សន៍ហង្សមាស កាលពីថ្ងៃទី១៥ មករា ២០២១នេះ។
ដែកថែបអ៊ីតាលីម៉ាក វី នៅបន្តផ្តល់ជូនការរង្វាន់ធំជូនអតិថិជនជាបន្តទៀត ដើម្បីលើកទឹកចិត្តដល់អតិថិជន ដែលតែងតែគាំទ្រផលិតផលដែកថែបអ៊ីតាលីម៉ាក វី៕