(ភ្នំពេញ)៖ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ ចាប់ពីម៉ោង ៩-១១ ព្រឹក នៅផ្សារទំនើបអ៉ីអនភ្នំពេញ និងអ៉ីអនសែនសុខ នឹងមានការបញ្ចុះតម្លៃម៉ាសហ៊ែលហ្វឺសភីភី (Heathfirst PP) មួយប្រអប់ត្រឹមតែ ១ ដុល្លារ ដោយកំណត់ចំនួន ១,២០០ ប្រអប់គត់។

ក្រុមហ៊ុន ហ៊ែលហ្វឺស ភីភី មិនធ្វេសប្រហែស បន្តចូលរួមចំណែកក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ជាមួយប្រជាជនកម្ពុជា ដោយក្នុងគោលបំណងផ្សព្វផ្សាយ និងផ្ដល់ជូនម៉ាសដែលមានគុណភាពខ្ពស់ទៅកាន់ប្រជាពលរដ្ធខ្មែរឲ្យបានស្គាល់ និងប្រើប្រាស់ដោយមានទំនុកចិត្ត និងសុវត្ថិភាព។

ក្រុមហ៊ុន ហ៊ែលហ្វឺស ភីភី ផលិតម៉ាសពេទ្យ ៣ ស្រទាប់ដោយប្រើក្រណាត់កប្បាស ៩៩% ក្នុងការទប់ស្កាត់បាក់តេរី និងមេរោគផ្សេងៗ។ ម៉ាសមានពីរពណ៌ គឺពណ៌ស និងខៀវស្រាល ហើយក្នុងពេលឆាប់ៗខាងមុខនេះនឹងមានបន្ថែមពណ៌ខ្មៅ ដោយពណ៌ខ្មៅគឺជាពណ៌ដែលពេញនិយមប្រើប្រាស់នៅក្នុងសហរដ្ឋអាមេរិក និងអឺរ៉ុប។ ក្រុមហ៊ុនក៏នឹងផលិតម៉ាសស្តង់ដាកូរ៉េ KF99 ផងដែរ។

ម៉ាសមានសភាពទន់ស្រាលមិនថប់ដង្ហើម ដោយបានធ្វើតេស្តជាមួយមន្ទីរពិសោធន៍ TUV និងបានចុះបញ្ជីរួចរាល់ជាមួយក្រសួងសុខាភិបាលអាមេរិក FDA។ ក្រុមហ៊ុនកំពុង Training ISO 13485 បរិក្ខារពេទ្យ និង CE របស់អឺរ៉ុប។ ក្រុមហ៊ុនបានផលិតម៉ាសដែលមានគុណភាពច្បាស់លាស់ ដើម្បីធានាសុវត្ថិភាពជូនប្រជាជនកម្ពុជា និងបណ្ដាប្រទេសផ្សេងៗ។

ក្រុមហ៊ុន ហ៊ែលហ្វឺស ភីភី ក៏ទួលបានការគាំទ្រជាច្រើនពីសំណាក់អតិថិជន ដូចជា មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ស្ថានទូតអាមេរិកប្រចាំកម្ពុជា ធនាគារស៊ីនហាន និងអតិថិជនជាច្រើនទៀត។
សូមជ្រើសរើសម៉ាសហ៊ែលហ្វឺស ដើម្បីធានានូវសុវត្ថិភាពរបស់លោកអ្នក។ ម៉ាសហ៊ែលហ្វឺស គឺជាម៉ាសច្បាស់លាស់។

លោកអ្នកអាចរកទិញបាននៅផ្សារទំនើប AEON, LUCKY SUPER MARKET, GUARDIAN PHARMACY, Mantic Cup at PSC Computer, Pharmacy Chan Penh Vong និងឱសថស្ថានផ្សេងៗ។

ព័ត៌មានលម្អិតសូមចូលទៅកាន់គេហទំព័រ៖ www.healthfirstpp.com ឬទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ៖ 096 812 6666៕