(ភ្នំពេញ)៖ កាន់តែប្លែកទៀតហើយ នៅក្នុងឆ្នាំថ្មីជាមួយ Garden City Water Park ជាពិសេសសម្រាប់អ្នកដែលមានបំណងចង់លំហែកាយ និងបន្ធូរអារម្មណ៍ចុងសប្ដាហ៍ជាមួយក្រុមគ្រួសារ មិត្តភក្ដិ និងមនុស្សជាទីស្រឡាញ់ បន្ទាប់ពីធ្វើកិច្ចការសាលា និងធ្វើការងារហត់អស់រយៈពេល ៥ថ្ងៃពេញ។

ដូច្នេះ Garden City Water Park បានរៀបចំ Water Sport Day រៀងរាល់ថ្ងៃសៅរិ៍ សម្រាប់ភ្ញៀវដោយមានការបាញ់ពពុះសាប៊ូ និងការលេងហ្គេមជាដើម។ អ្វីដែលកាន់តែពិសេសនោះ Garden City Water Park នឹងធ្វើការផ្ដល់ជូនការបញ្ចុះ ៣០ភាគរយ ទៅលើតម្លៃសំបុត្រចាប់ពីថ្ងៃនេះ រហូតដល់ដាច់ឆ្នាំ២០២១ ដើម្បីសម្តែងនូវការអរគុណចំពោះការគាំទ្ររបស់ភ្ញៀវដែលបានអញ្ជើញមកលេងកម្សាន្តកន្លងមក។

មិនតែប៉ុណ្ណោះ សួនទឹកហ្គាឌិនស៊ីធីបានប្រកាន់ខ្ជាប់នូវការអនុវត្តវិធានការការពារខ្លួនពីកូវីដ-១៩ យ៉ាងម៉ត់ចត់ ដូចជាការរក្សាកម្លាត ការពាក់ម៉ាស់ និងលាងដៃជាមួយសាប៊ូ ឬអាល់កុលឱ្យបានញឹកញាប់ជាដើម ដើម្បីរក្សាសុខសុវត្ថិភាពរបស់ភ្ញៀវទាំងអស់គ្នា។

អ្នកអាចធ្វើការកក់សំបុត្រអនឡាញនៅលើគេហទំព័រហ្គាឌិនស៊ីធីវ៉តធើផាក ជាមួយការបញ្ចុះ ៣០ភាគរយ ទៅលើតម្លៃសំបុត្រតាមរយៈ Link ៖gardencitywaterpark.com/booking-form/

*សម្រាប់តម្លៃ ២៥ដុល្លារបញ្ចុះសល់ ១៧.៥ដុល្លារ សម្រាប់មនុស្សធំ (កម្ពស់ ១២១សង់ទីម៉ែត្រឡើង)

*តម្លៃ ១៥ដុល្លារ បញ្ចុះសល់ ១០/៥ដុល្លារ សម្រាប់កុមារ (កម្ពស់ពី ៨១សង់ទីម៉ែត្រ ដល់១២០សង់ទីម៉ែត្រ) ស្រ្តីមានផ្ទៃពោះមនុស្សចាស់អាយុ ៦៥ឆ្នាំឡើង Free សម្រាប់កុមារកម្ពស់ក្រោម ៨០សង់ទីម៉ែត្រ។ ចំណែកឯសិស្សានុសិស្សវិញនឹងទទួលបានប្រូម៉ូសិនពិសេស ដោយគ្រាន់តែធ្វើការបង្ហាញកាតសិស្សដែលមានសុពលភាពនៅកន្លែងលក់សំបុត្រ នឹងទទួលការបញ្ចុះតម្លៃលើសំបុត្រនៅសល់ត្រឹមតែ ៩ដុល្លារ (ប្រូម៉ូសិននេះផ្ដល់ជូនរៀងរាល់ថ្ងៃព្រហស្បតិ៍តែប៉ុណ្ណោះ)។

មិនទាន់អស់ប្រូម៉ូសិនទេ Garden City Water Park ក៏បានរៀបចំ Birthday Package ចំនួនពីរជាពិសេសសម្រាប់ម្ចាស់ខួបកំណើតជ្រើសរើស។ ខួបកំណើតឆ្នាំនេះចំណេញណាស់ បានទាំងលេងទឹក បានទាំងជប់លៀងខួបកំណើតជុំគ្រួសារ និងមិត្តភក្ដិ។

បញ្ជាក់៖ ភ្ញៀវតម្រូវឱ្យធ្វើការខលកក់២ថ្ងៃមុន ថ្ងៃរៀបចំខួបកំណើត, ភ្ញៀវអាចប្រើ Birthday Package មុន និងក្រោយ ១សប្ដាហ៍នៃថ្ងៃខួបកំណើត, Birthday Package មិនផ្ដល់ជូននៅថ្ងៃច័ន្ទ និងថ្ងៃបុណ្យជាតិ, ភ្ញៀវតម្រូវឱ្យជាវកញ្ចុះកាបាណា, សួនទឹកហ្គាឌិនស៊ីធីវ៉តធើផាក សូមរក្សាសិទិ្ធក្នុងការកែប្រែរាល់ល័ក្ខខ័ណ្ឌរបស់ការផ្ដល់ជូននេះដោយមិនមានការជូនដំណឹងជាមុន។

ភ្ញៀវអាចធ្វើការខលកក់តាមរយៈលេខទូរស័ព្ទ៖ ០៨៩ ៨៤ ៣៣ ៣៣, ០៩៦ ៨៥១ ៤៤ ៤៤។

ទីតាំង៖ ជិតសារមន្ទីរវិមានឈ្នះឈ្នះ និងភ្នំពេញសាហ្វារី ស្ថិតនៅតាមបណ្ដោយមហាវិថីវិមានឈ្នះឈ្នះ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ https://g.page/garden-city-water-park?share

សម្រាប់ព័ត៌មានលម្អិតសូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់សួនទឹក Garden City Water Park ដោយចុចត្រង់នេះ ៖
_ Facebook: www.facebook.com/gardencitywaterpark
_ Instagram: www.instagram.com/gardencitywaterpark_cambodia
_ Telegram: www.t.me/gardencitywaterpark_cambodia