(ភ្នំពេញ)៖ ក្រុមហ៊ុន ស្តារអូតូ ខេមបូឌា បាននិងកំពុងតាំងបង្ហាញរថយន្ត Mercedes-Benz ដ៏ប្រណីតស៊េរីទំនើបថ្មីៗ នៅផ្សារទំនើបអ៉ីអន២ (AEON 2) ខណ្ឌសែនសុខ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២២-២៤ ខែមករា ឆ្នាំ២០២១ ដូច្នេះប្រសិនបើអតិថិជនមានចំណាប់អារម្មណ៍អាចចូលរួមទស្សនាបានដោយសេរី។

លោក ឃុន ចាន់ថា នាយកគ្រប់គ្រងអភិវឌ្ឍន៍ពាណិជ្ជកម្មរថយន្តទំនើបនៃក្រុមហ៊ុន ស្តារអូតូ ខេមបូឌា បានឱ្យដឹងថា ក្នុងរយៈពេល៣ថ្ងៃនេះ នឹងមានការបង្ហាញជូនផងដែរនូវរថយន្តស្ព័រដ៏ល្បីល្បាញបំផុតសម្រាប់យុវវ័យនាសម័យថ្មីនេះ ដែលចូលចិត្តប្រើប្រាស់បច្ចេកវិទ្យាថ្មីៗទំនើបជាងគេ។

លោក ឃុន ចាន់ បានបន្តថា ក្រៅពីនេះ ការផ្តល់ជូននូវតម្លៃពិសេស ក៏ត្រូវបានសម្រិតសម្រាំងជូនដល់អតិថិជននៅទីតាំងបង្ហាញរថយន្តដោយផ្ទាល់ផងដែរ។

នៅចាំអីទៀត! សូមគោរពអញ្ជើញអស់លោក លោកស្រី អ្នកនាង កញ្ញា ទៅទស្សនារថយន្តស្ព័រដំបូងគេនៅកម្ពុជា នាដើមឆ្នាំ២០២១នេះ។

សូមជម្រាបថា ក្រុមហ៊ុន ស្តារអូតូ ខេមបូឌា ជាក្រុមហ៊ុននាំចូល និងចែកចាយផ្ដាច់មុខនូវរថយន្តម៉ាក Mercedes-Benz នៅប្រទេសកម្ពុជា ដែលក្រុមហ៊ុននេះមានអាសយដ្ឋានស្ថិតតាមបណ្ដោយមហាវិថីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្រុមហ៊ុននេះបាននាំចូលនូវរថយន្តទំនើបៗជាច្រើនគ្រឿងយកមកដាក់លក់នៅប្រទេសកម្ពុជា ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍវិស័យយានយន្តនៅកម្ពុជាឱ្យកាន់តែមានសក្ដានុពល ក្នុងនោះក្រុមហ៊ុនបានចូលរួមផ្ដល់រថយន្តដែលមានគុណភាពមកពីប្រទេសអាល្លឺម៉ង់ ស្របតាមស្ដង់ដានៃការប្រើប្រាស់នៅអឺរ៉ុប និងស្ដង់ដានៅកម្ពុជា ដែលធ្វើឱ្យរថយន្តរបស់ក្រុមហ៊ុន ស្ដារអូតូ ខេមបូឌា មានលក្ខណៈពិសេសជាងរថយន្តផ្សេងៗទៀត។

សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនងមកកាន់លេខ៖ 017-231-488 ឬ 023-231-488។
#MercedesBenzCambodia #AMG #A35 #StarAuto