(ចិន)៖ ស្ថានីយមូលដ្ឋានប្រព័ន្ធ 5G ជាង២,៨០០ទីតាំង ត្រូវបានសាងសង់ឡើង នៅតំបន់ស្វ័យភាពទីបេ ភាគខាងត្បូងភាគខាងលិច របស់ប្រទេសចិន, នេះបើតាមការបញ្ជាក់ពីមន្ត្រីក្នុងតំបន់ ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មានស៊ិនហួ នាយប់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២១នេះ។

តំបន់មានសេវាទូរស័ព្ទចល័តគ្របដណ្តប់ពេញលេញ, នេះបើតាមការបញ្ជាក់ពីមន្ត្រីក្នុងតំបន់ បានលើកឡើងនៅក្នុងសម័យប្រជុំលើកទី៤ នៃសមាជប្រជាជនតំបន់ លើកទី១១។

មន្ត្រីបន្ថែមថា ការសាងសង់ស្ថានីយ នៅតំបន់ទេសចរណ៍ដទៃទៀត ក៏ត្រូវបានបង្កើនផងដែរ នៅក្នុងតំបន់ទីបេនេះ។

គួរបញ្ជាក់ថា តំបន់ទីបេ ត្រូវបានគេដឹងថា មានអ្នកទេសចរណ៍ប្រមាណ៣៥,០៥លាននាក់ បានទៅទស្សនានៅក្នុងឆ្នាំ២០២០, ជាមួយនឹងប្រាក់ចំណូលសរុប ពីវិស័យទេសចរណ៍ មានរហូតដល់៣៦,៦៤ពាន់លានយ័ន (ប្រមាណ៥,៦៦ពាន់លានដុល្លារអាមេរិក), នេះបើតាមការបញ្ជាក់ពី ការិយាល័យទេសចរណ៍ក្នុងតំបន់៕