(មេនឆេស្ទេី)៖ ខ្សែប្រយុទ្ធរបស់ក្លិបបាល់ទាត់ Manchester City កីឡាករ Kun Aguero ត្រូវបានគេរកឃើញថា មានភាពវិជ្ជមាននៃវីរ៉ុស COVID-19, នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនាថ្ងៃទី២២ ខែមករា ឆ្នាំ២០២១។

Aguero វ័យ៣២ឆ្នាំទេីបតែបង្ហាញខ្លួបាន ៥ប្រកួតប៉ុណ្ណោះនៅក្នុងរដូវកាលនេះ បន្ទាប់ពីវិលត្រឡប់មកពីការវះកាត់ជង្គង់ខាងឆ្វេង ដែលរងរបួសកាលពីខែមិថុនា ឆ្នាំមុន។

«បន្ទាប់ពីមានទំនាក់ទំនងជិតស្និតមួយ, ខ្ញុំបានរស់នៅដាច់ដោយឡែកពីគេ ដោយខ្លួនឯង ហើយការធ្វើតេស្តថ្មីចុងក្រោយនេះ ខ្ញុំបានទទួលលទ្ធផលវិជ្ជមាន COVID-19», នេះបើយោងតាមកីឡាករ Aguero បានបង្ហោះលើ Twitter របស់ខ្លួន។

លោកបន្ថែមថា «ខ្ញុំមានរោគសញ្ញាមួយចំនួន ហើយខ្ញុំបាននឹងកំពុងធ្វើតាមការណែនាំរបស់វេជ្ជបណ្ឌិត ដើម្បីព្យាបាល, សូមថែរក្សាសុខភាពអ្នកទាំងអស់គ្នា»

Manchester City បច្ចុប្បន្ននេះ កំពុងស្ថិតនៅលំដាប់ទី២ ក្នុងលីគ Premier League មាន២ពិន្ទុនៅពីក្រោយ Manchester United។ ពួកគេនឹងទៅជួបប្រកួតជាមួយក្លិប West Bromwich Albion នៅថ្ងៃអង្គារសប្តាហ៍ក្រោយ៕