(ភ្នំពេញ)៖ ពិតជាមិនធ្វើឲ្យទស្សនិកជនខកចិត្តឡើយ ជាមួយ MV ចម្រៀងថ្មីរបស់តារាចម្រៀងរូបសម្រស់ស្រស់ផូរផង់ របស់ផលិតកម្ម សាន់ដេ កញ្ញា សុខ ពិសី ដោយបទថ្មីនោះមានចំណងជើងថា «ចន្ទថ្លា»។ បទនេះ កំពុងតែអន្ទងទស្សនិកជនមិនតិចនាក់នោះទេ ឲ្យជក់ចិត្តទស្សនាហើយចង់ទស្សនាម្តងទៀត ព្រោះក្រៅពីសំនៀងរបស់តារាចម្រៀង សុខ ពិសី ក្នុងបទនេះពីរោះរណ្តំចិត្តហើយនោះ ងាកមកវីដេអូវិញ គឺជក់ចិត្តតែម្តង។

អាចនិយាយបានថា នេះជារសជាតិមួយថ្មី និងប្លែកអារម្មណ៍សម្រាប់ទស្សនិកជន ព្រោះបទចម្រៀងថ្មីរបស់ កញ្ញា សុខ ពិសី «ចន្ទថ្លា» ដែលទើបបញ្ចេញនេះ បានរៀបរាប់ពីក្រមុំកំលោះរូបស្រស់ពីរនាក់ លង់ចិត្តប្រតិព័ទ្ធនឹងគ្នា ក្នុងពេលដែលកំពុងហាត់រៀនរបាំបុរាណខ្មែរ។ ក្នុងនោះកំលោះរូបសង្ហារធ្វើជាគ្រូបង្រៀនរបាំ ខណៈក្រមុំរូបស្រស់ សម្តែងដោយតារាចម្រៀង សុខ ពិសី មករៀនរបាំ និងបានលង់ស្នេហ៍គ្នាទៅវិញទៅមក។

ទន្ទឹមនឹងការចូលរួមសម្តែងជាមួយគ្នាយ៉ាងស័ក្តិសម ធ្វើឲ្យអ្នកទស្សនាហើយសរសើរមិនដាច់ពីមាត់ហើយនោះ ងាកមកទឹកដមសំនៀងរបស់កញ្ញា សុខ ពិសី ក្នុងចម្រៀងបែបថ្មីនេះវិញ គឺរណ្តំចិត្តតែម្តង ពោលគឺផ្អែមស្រទន់ សមនឹងរូបសម្រស់តែម្តង។

ដូច្នេះចង់ដឹងថា MV ចម្រៀងមួយបទនេះល្អជក់ចិត្ត និងពីរោះកម្រិតណានោះ សូមទស្សនាវីដេអូខាងក្រោម៖