(ភ្នំពេញ)៖ លោក ភុល សុវណ្ណដានីន ដែរនិយមដើរតួព្រាននារី ក្នុងវិស័យខ្សែភាពយន្តប៉ុណ្ណោះ រហូតទទួលរហ័សនាមថា«ព្រានទីក្រុង» តែពេលនេះ លោកបានក្លាចជា «Brand Ambassador» ក្រោយពីបានចុះ MOU ជាមួយក្រុមហ៊ុន «Life T International Co.LTD» ខណៈការបង្ហាញខ្លួនក្នុងនាមជា Brand Ambassador របស់លោក សុវណ្ណដានីន នៅពេលនេះ ត្រូវបានគេដឹងថា បន្ទាប់ពីការងារសិល្បៈរបស់លោក ហាក់មានភាពជោគជ័យខ្លាំងមួយកម្រិត។

លោក ភុល សុវណ្ណដានីន បានថ្លែងប្រាប់ Fresh News Plus នាពេលពិធីសម្ពោធជាផ្លូវការ កាលពីរសៀលថ្ងៃទី២០ មករា ឆ្នាំ២០២១ កន្លងទៅថា លោកបានសហការដៃគូជាមួយលោកអគ្គនាយក តាំងពីយូរមកហើយ ដោយលោកមានរបរមួយទៀត មុនបើកក្រុមហ៊ុននេះ កំពុងតែកែសម្រួលឲ្យឆាប់បានចេញរូបរាង។

តារាដែលតស៊ូជាមួយសិល្បៈ ហើយពេលនេះជោគជ័យសិល្បៈ និងជំនួញបានបន្តថា លោកនឹងដើរតួនាទីនេះឲ្យកាន់តែខ្លាំងក្នុងការផ្សព្វផ្សាយ និងធ្វើទីផ្សារលើក្រុមហ៊ុនលក់ធុងបាសមួយនេះ។

លោក ភុល សុវណ្ណដានីន បាននិយាយថា «យើងបានចុះ MOU ហើយនឹងពង្រីកទីផ្សារជាមួយដៃគូសហការឲ្យបានផុសផុល»

ការថ្លែងបែបនេះរបស់លោក ភុល សុវណ្ណដានីន គឺធ្វើឡើងក្រោមការបង្ហាញវត្តមានរបស់សិល្បករ-សិល្បការិនីល្បីៗជាច្រើនរួមមាន លោកលៀក លីដា, លៀក លីណា, គៀត សុវណ្ណណាឡា, ជិន សុីណារ៉ាក់, ប៉ែន ចំរ៉ុង, សៅ ឧត្តម, លឹម ជាឡាយ, សុឹម សោភ័ណ្ឌ, សួង សុីធឿន, ឌីជេកាកា, ឌីជេកណ្តុរជាដើម ដែលមានវត្តមានចូលរួមក្នុងពិធីសម្ពោធជាផ្លូវការនូវក្រុមហ៊ុនលក់ធុងបាស «Life T International Co.LTD»។

គួរជម្រាបថា ទីតាំងក្រុមហ៊ុនដែលមានលក់ធុងបាស់ សេរីទំនើបប្រេនៗ មួយនេះមាននៅតាមបណ្តោយផ្លូវ៣៧១ក្បែរផ្សារប៉េសេរាជធានីភ្នំពេញ៕