(ភ្នំពេញ)៖ ទីបំផុត Panasonic រកឃើញអ្នកមានសំណាងឈ្នះរង្វាន់ទាំង ១០នាក់ ដែលទទួលបានទឹកប្រាក់សរុប ១០,០០០ ដុល្លារ ពីកម្មវិធីប្រូម៉ូសិនគម្រប់ខួបអនុស្សាវរីយ៍របស់ Panasonic បន្ទាប់ពីធ្វើការចាប់រង្វាន់កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ កន្លងទៅនេះ។

កម្មវិធីប្រូម៉ូសិនគម្រប់ខួបអនុស្សាវរីយ៍របស់ Panasonic ទទួលបានសន្លឹកឆ្នោតយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលបង្ហាញពីការចូលរួម និងការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់អតិថិជនទូទាំងប្រទេស ទៅលើគុណភាពផលិតផល Panasonic និងភាពទាក់ទាញរបស់នៃកម្មវិធីនេះ។

ប្រូម៉ូសិនគម្រប់ខួបអនុស្សាវរីយ៍របស់ Panasonic បានចាប់ផ្តើមពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ រហូតដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ ដែលផ្តល់ជូនអតិថិជននូវការបញ្ចុះតម្លៃទឹកប្រាក់ត្រលប់មកវិញ និងកាដូជាច្រើនជាច្រើនសន្ធឹកសន្ធាប់ រួមជាមួយនឹងប័ណ្ណផ្សងសំណាងចូលរួមចាប់ឆ្នោតឈ្នះរង្វាន់សរុបដល់ទៅ ១០,០០០ដុល្លារ។

ខាងក្រោមនេះជាឈ្មោះអ្នកមានសំណាងឈ្នះរង្វាន់ទាំង ១០រូប ទទួលបានប័ណ្ណសាច់ប្រាក់ ១,០០០ដុល្លារ ដែលអាចទិញផលិតផល Panasonic គ្រប់ប្រភេទនៅតាមបណ្តាហាងសាខាដៃគូចែកចាយរបស់ Panasonic៖
១៖ លោកស្រី ពេជ្រ សុខុន មកពីខេត្តសៀមរាប
២៖ លោក Ran KimEng មកពីខេត្តកំពត
៣៖ លោក Proeung Sokunthea មកពីខេត្តកំពត
៤៖ លោក Seng Pov មកពីរាជធានីភ្នំពេញ
៥៖ លោក តូ ប៊ូ មកពីរាជធានីភ្នំពេញ
៦៖ លោក អ៊ុ តាំ មកពីរាជធានីភ្នំពេញ
៧៖ កញ្ញា ហយ ដាលីន មកពីរាជធានីភ្នំពេញ
៨៖ លោកស្រី ហេង សុខឡេង មកពីរាជធានីភ្នំពេញ
៩៖ លោក សី ពិសិដ្ឋ មកពីរាជធានីភ្នំពេញ
១០៖ លោកស្រី ញឹក ស្រីវួច មកពីរាជធានីភ្នំពេញ។

ជាមួយគ្នានេះដែរ អ្នកឈ្នះរង្វាន់ម្នាក់មានឈ្មោះ Ran KimEng បានប្រាប់ឲ្យដឹងពីអារម្មណ៍របស់គាត់ថា គាត់ពិតជាមានអារម្មណ៍សប្បាយរីករាយ និងភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលបានត្រូវរង្វាន់ពី Panasonic។ ដំបូងឡើយ គាត់មិនជឿទេថាគាត់ហ្នឹងបានត្រូវរង្វាន់ ពីព្រោះគាត់មិនដែលត្រូវរង្វាន់ពីផលិតផលណាមួយទេ តែដោយសារក្រុមការងាររបស់ Panasonic បានខលទៅប្រាប់គាត់ជាលើកទី២ ហើយនិយាយពីប្រូម៉ូសិនកាលពីពេលដែលគាត់បានទិញផលិតផលរបស់ Panasonic កំឡុងពេលថ្មីៗនេះដែលទទួលបានសន្លឹកឆ្នោត ការបញ្ចុះតម្លៃ និងកាដូជាច្រើន ហើយឥឡូវនេះគាត់ឈ្នះរង្វាន់ ១,០០០ដុល្លារ ពី Panasonic ដែលធ្វើឱ្យគាត់ជឿថា គាត់ពិតជាបានត្រូវរង្វាន់ពិតៗមែនក្នុងនាមជាអ្នកគាំទ្រផលិតផល Panasonic និងតែងតែជឿជាក់លើគុណភាពរបស់ Panasonic គាត់រំភើបរីករាយមែនទែនដែលបានឈ្នះរង្វាន់ពីប្រូម៉ូសិនគម្រប់ខួបអនុស្សាវរីយ៍នេះ។

ក្រុមហ៊ុន Panasonic បង្កើតកម្មវិធីប្រូម៉ូសិននេះឡើងក្នុងគោលបំណងលើកទឹកចិត្តដល់អតិថិជនដែលតែងតែគាំទ្រផលិតផល Panasonic។ ក្នុងពេលឆាប់ៗទៀតនេះ ក្រុមហ៊ុននឹងមានកម្មវិធីប្រូម៉ូសិនផ្តល់សំណាងកាន់តែពិសេសជាងនេះបន្តបន្ទាប់បន្ថែមទៀត។

សូមកុំភ្លេចតាមដាន Facebook Page របស់ Panasonic Cambodia ដើម្បីទទួលបានពត៌មានថ្មីៗ។ ក្រុមហ៊ុន Panasonic បានអរគុណដល់អតិថិជនទាំងអស់ដែលតែគាំទ្រ និងប្រើប្រាស់ផលិតផល Panasonic តាំងពីដើមរៀងមក។

សម្រាប់អតិថិជនទាំងអស់ដែលចង់ទិញផលិតផលសុទ្ធមានការធានាត្រឹមត្រូវពីក្រុមហ៊ុន លោកអ្នកអាចរកទិញបាននៅតាមហាងដៃគូចែកចាយ ដូចជា ក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ ក្រុមហ៊ុនខេហ្វ័រ ហាងណូជីម៉ា ផ្សារទំនើបអ៉ីអន ហាង G Gear Group និងហាងសប្បាយណាស់។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមរយៈលេខ 023 260 156 ឬចូលទៅកាន់ហ្វេសប៊ុកផេក Panasonic Cambodia៕