(ភ្នំពេញ)៖ គតិបណ្ឌិតទាំង ៥ នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១នេះ ត្រូវបានដកស្រង់ចេញពីបុគ្គលល្បីៗនៅជុំវិញពិភពលោក ដែល Fresh News Plus ខិតខំសម្រិតសម្រាំងយកមកផ្សព្វផ្សាយ។

គតិបណ្ឌិតទាំងប្រាំនោះ រួមមាន៖

១៖ ទោះគេជាអ្នកសុំទានក៏ដោយ តែបើគេនោះជាភ្ញៀវនៅផ្ទះរបស់យើងហើយ កុំខ្វះការគួរសមឲ្យសោះ (សុភាសិតកូរ៉េ)។

២៖ កំប្រុកស៉ីផ្លែល្វា អួលមាត់ទទា ផ្សាគូទឈ្លូស (សុភាសិតខ្មែរ)។

៣៖ មន្ត្រីល្អត្រូវដេកក្រោយរាស្ត្រ និងត្រូវងើបមុនរាស្ត្រ (សុភាសិតចិន)។

៤៖ មន្ត្រីពូកែតែមានអ្នកច្រណែន មានអ្នកស្អប់ មន្ត្រីធ្វើច្រើនតែងមានអ្នករិះគន់ (សុភាសិតចិន)។

៥៖ ការចោទប្រកាន់តែងមានជារៀងរាល់ថ្ងៃ ប៉ុន្តែមិនថ្វី បើយើងមិនស្ដាប់ (សុភាសិតចិន)៕