(ភ្នំពេញ)៖ Chip Mong Ecocycle បានចុះអនុស្សរណៈនៃការយោគ យល់គ្នា ជាមួយ សមាគមស្បែកជើងកម្ពុជា ក្រោមអធិបតីភាព អ្នកឧកញ៉ា លាង ម៉េង ប្រធាន ក្រុម អគ្គនា យក ជីប ម៉ុង និង លោកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមស្បែកជើងកម្ពុជា ដោយមានការចូលរួមពី លោក Nicolas George នាយក ប្រតិបត្តិនៃក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន និង លោក Sajith Edirisuriya អ្នកគ្រប់គ្រងទូទៅនៃ Chip Mong Ecocycle នៅ សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ (Hyatt Regency Phnom Penh)។

យោងតាមអនុស្សរណៈនេះ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ Chip Mong Ecocycle នឹងផ្តល់នូវដំណោះស្រាយគ្រប់គ្រងសំណល់ឧស្សាហកម្មប្រកបដោយបរិស្ថានទៅដល់សមាជិកនៃសមាគមស្បែកជើងកម្ពុជា។ សមាគមស្បែកជើងកម្ពុជាត្រូវបានបង្កើតឡើងនៅនៅចុងឆ្នាំ ២០១៨ ដោយលោកឧកញ៉ា លី ឃុនថៃ។ នាពេលបច្ចុប្បន្ននេះ សមាគមមានសមាជិកចំនួន ៧៣។

Chip Mong Ecocycle ផ្តល់នូវដំណោះស្រាយគ្រប់គ្រងកាកសំណល់ដោយប្រើប្រាស់បច្ចេកវិទ្យាដែលត្រូវបានទទួលស្គាល់ជាសកលដែលមានឈ្មោះថា “Co-processing”។ “Co-processing” គឺជាពាក្យបច្ចេកទេស ប្រើសម្រាប់កម្ទេចកាកសំណល់ឧស្សាហកម្ម តាមរយៈការដុតដោយឡស៊ីម៉ងត៍ ស្របពេលដែលកំពុងដំណើរការផលិតស៊ីម៉ងត៍ដោយមិនប៉ះពាល់ដល់ប្រសិទ្ធភាពណាមួយឡើយ។

បច្ចេកវិទ្យានេះ ត្រូវបានប្រើប្រាស់យ៉ាងជោគជ័យនៅសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងជប៉ុន អស់រយៈពេលជាង ៤០ ឆ្នាំមកហើយ។ Chip Mong Ecocycle មានសមត្ថភាពកែច្នៃកាកសំណល់ឧស្សាហកម្មប្រហែល ១០ តោនក្នុងមួយម៉ោង ឬប្រហែល ៧,០០០តោនក្នុងមួយខែ៕