(ភ្នំពេញ)៖ ក្រសួងអបរំ យុវជន និងកីឡា បានសម្រេចអនុញ្ញាតឱ្យវិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដា បើកវគ្គបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងត្រូវសិក្សា រយៈពេលយ៉ាងតិច២ឆ្នាំ សមមូលនឹង ៤៥ក្រេឌីតយ៉ាងតិច។

យោងតាមប្រកាសរបស់ក្រសួងអបរំ យុវជន និងកីឡា ដែល Fresh News ទទួលបាននៅរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១នេះ បានឱ្យដឹងទៀតថា វិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដា ដែលបានអនុញ្ញាតឱ្យធ្វើវគ្គបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់មានជំនាញដូចជា៖ ជំនាញហិរញ្ញវត្ថុ និងធនាគារ, ជំនាញហិរញ្ញវត្ថុ និងជំនាញគ្រប់គ្រង។

សូមបញ្ជាក់ដែរថា វិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដា មានទីតាំងស្ថិតនៅអគារលេខ ១៣៩៧ មហាវិថីមិត្តភាព ភ្នំពេញ-ហាណូយ ភូមិអន្លងក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ដើម្បីចូលរួមអបអរការបើកដំណើរវគ្គបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នេះ វិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដា ប្រកាស
ផ្តល់អាហារូបករណ៍២០% សម្រាប់និស្សិតចូលរៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នេះផងដែរ៕

សិស្ស និស្សិតអាចទំនាក់ទំនងយកពាក្យតាមរយៈ Link ខាងក្រោម៖

https://t.me/joinchat/SyqB0_B0k-nxoUVv