(ភ្នំពេញ)៖ ជាមួយនឹងទេសភាពយ៉ាងប្រណីតនៃគម្រោងជាប់មាត់ទឹកដំបូងបង្អស់ក្នុងខណ្ឌច្បារអំពៅ ផ្តល់ជូនលោកអ្នកនូវទេសភាពដ៏ត្រកាល និងការរស់នៅបែបសម័យទំនើប លោកអ្នកក៏អាច ទស្សនាថ្ងៃរះ និងថ្ងៃលិចជាប់មាត់ទឹកនៃមាត់ទន្លេមេគង្គ ទន្លេបាសាក់ នឹងទន្លេសាបពីលើ អគារខុនដូនេះផងដែរ ព្រមជាមួយអាងហែលទឹកលើអាកាសដែលមាននៅលើខុនដូ VUE ASTON ។

Vue Aston ជាលំនៅឋានមួយដ៏ល្អប្រណិត តម្លៃសមរម្យ ម្យ៉ាងទៀតបរិយាកាសនៅតំបន់នោះ កំពុងមានការអភិវឌ្ឍន៍បន្តិចម្តងៗ ដែលត្រូវបានរចនាឡើងជាពិសេស សម្រាប់ការរស់នៅនិងការអភិវឌ្ឍន៍ពាណិជ្ជកម្មរយៈពេលវែង សក្ខីកម្មបញ្ជាក់ថា តំបន់ច្បារអំពៅគឺជាខណ្ឌដែលកំពុងមានការរីកចម្រើននាពេលខាងមុខក្នុងរាជធានីភ្នំពេញ។

គម្រោងខុនដូបែបសម័យថ្មីដែលសាកសមនឹងគ្រួសារសម្រាប់ការរស់នៅបែបសម័យទំនើប ជាមួយនឹងការរចនាប្រណិតជាមួយប្រព័ន្ធស្មាតហូម គម្រោងដែលមានបរិក្ខារទំនើប និងធំទូលាយ (អាងហែលទឹក, ភោជនីយដ្ឋាន skybar ជាន់ទី៣៣ និង ៣៤, ការិយាល័យរួម, កន្លែងអានសៀវភៅ, កន្លែងក្មេងលេង, សួនច្បារលើអាកាសជាន់ទី៣៨, កន្លែងហាត់ប្រាណ និងផ្លូវរត់លើអាកាស...)។

គម្រោង Vue Aston នេះត្រូវបានអភិវឌ្ឍន៍ដោយក្រុមហ៊ុន Peninsula Capital និងត្រូវបានរចនាម៉ូដរួមគ្នាដោយក្រុមហ៊ុន HKS Architects ដែលជាអ្នករចនាស្ថាបត្យកម្មកំពូលទាំង ១០នៅលើពិភពលោក មានប្រភពពីសហរដ្ឋអាមេរិក និងក្រុមហ៊ុន Golden Mantis Decoration ដែលជាអ្នករចនាម៉ូដខាងក្នុងដ៏ល្បីឈ្មោះ ដែលមានស្នាដៃស្ថាបនាគម្រោងអាផាតមិនប្រណីតៗជាច្រើននៅលើទីផ្សារអចលនទ្រព្យ។

គម្រោងនេះ មានទីតាំងស្ថិតនៅក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ ដែលជាតំបន់អភិវឌ្ឍន៍ដ៏សំខាន់មួយនៅក្នុងរាជធានីភ្នំពេញ។ ត្រូវបានសាងសង់ក្នុងបរិវេណប្រមាណជា៥៣៥៨.៤ម៉ែត្រការ៉េ និងសរុប៣៨ជាន់។ ជាអគារដែលរួមបញ្ចូលទាំងអាផាតមិន សណ្ឋាគារ និងអគារជាច្រើន ត្រូវបានសហការជាមួយក្រុមហ៊ុន US HKS Architects និងក្រុមហ៊ុន Gold Mantis Decoration Design Company of Shengzhen International ដែលមិនធ្លាប់មាននៅក្នុងរាជធានីភ្នំពេញ។

ទាក់ទងនឹងការរចនាទេសភាពវិញ Vue Aston ជ្រើសរើសលំនាំខ្សែកោងដែលបង្កើតដោយការ ជួបគ្នារវាងទន្លេមេគង្គ និងដើមឈើធំៗនៅជុំវិញនោះជាគោលគំនិតនៃប្លង់រចនា និងប្រើ ប្រាស់នូវបច្ចេកទេសដ៏ទំនើប ដើម្បីសម្រេចគម្រោងនោះឲ្យក្លាយជាគម្រោងដែលល្អប្រណិតមានទេសភាពកំរិតផ្កាយប្រាំ។ ដើម្បីបង្កើតការផ្លាស់ប្តូរ និងការរីកចម្រើនគ្មានទីបញ្ចប់ ។

គម្រោងដំណាក់ទី១ មានកម្ពស់សរុបចំនួន ៣៨ជាន់ ដែលរួមបញ្ចូលគ្នារវាងសេវាកម្មសណ្ឋាគារលំដាប់អន្តរជាតិ និងបរិក្ខារកម្រិតខ្ពស់បំផុត ដើម្បីធានានូវផាសុកភាពយ៉ាងពេញលេញសម្រាប់អ្នករស់នៅ៖
*យូនីតមានទំហំចាប់ពី ៣២.៨៨ម៉ែត្រការ៉េ ទៅដល់ ២០០ម៉ែត្រការ៉េ
*សន្តិសុខ ២៤ម៉ោង ដើម្បីធានាសុវត្ថិភាពផ្លូវកាយនិងផ្លូវចិត្តរបស់អ្នករស់នៅ
*សេវាថែទាំលំនៅឋានលំដាប់ខ្ពស់
*ចំណតរថយន្តធំទូលាយស្ថិតនៅជាន់ទី២ ជាមួយនឹងច្រកចេញចូលធំទូលាយ
*អត្រាជួលត្រលប់កើនឡើង១%រៀងរាល់១ឆ្នាំម្ដង ក្នុងរយៈពេល៥ឆ្នាំ គឺក្នុងឆ្នាំដំបូងទទួលបាន ៥% ឆ្នាំទី២ (៦%), ឆ្នាំទី៣ (៧%) ឆ្នាំទី៤ (៨%) និងឆ្នាំទី៥ (៩%)

សូមរួសរាន់ឡើង តម្លៃ ៦៥,០០០ដុល្លារ ប្រូម៉ូសិនពិសេសមកនៅត្រឹម៦៣,០០០ដុល្លារតែប៉ុណ្ណោះ៕

ប្រសិនបើលោកអ្នក ប្រាថ្នាចង់បានជីវិតរស់នៅបែបស៊ីវីល័យ និងប្រកបដោយផាសុកភាព គម្រោង Vue Aston គឺជាជម្រើសដ៏ប្រសើរសម្រាប់អ្នក!