(បាសេឡូណា)៖ ក្លិបបាល់ទាត់អាជីព FC Barcelona បានប្រកាសពីកាលបរិច្ឆេទ ដើម្បីបោះឆ្នោតជ្រើសរើសប្រធានក្លិបថ្មី ដែលនឹងធ្វើឡើងនៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១ ខាងមុខ។
បេក្ខជនមាន ៣រូបដែលនឹងឈរឈ្មោះឲ្យគេបោះឆ្នោតឲ្យរួមមានលោក Joan Laporta, Victor Font និងលោក Toni Freixa ដើម្បីជំនួសតំណែងរបស់លោក Josep Maria Bartomeu ដែលមានលាឈប់។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា Live score នាថ្ងៃពុធ ទី២៧ ខែមករា ឆ្នាំ២០២១ នេះ។
ដំបូងឡើយការបោះឆ្នោតជ្រើសរើសប្រធានក្លិបនៃ Barcelona គ្រោងនឹងធ្វើឡើងនៅថ្ងៃទី២៤ ខែមករា ឆ្នាំនេះ ដោយសារបារម្ភពីជំងឺ Covid-19 ក៏សម្រេចពន្យារពេល ៤០ថ្ងៃទៅធ្វើថ្ងៃទី០៧ ខែមីនាវិញ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ FC Barcelona ដែលលេងនៅលីគកំពូល La Liga ក៏បានបញ្ជាក់ថា «នៅអំឡុង ពេលបោះឆ្នោតនេះដែរ ក្លិបស្ថិតនៅតំបន់ Catalan នៃប្រទេសអេស្ប៉ាញមួយនេះ និងសហការយ៉ាងជិតស្និទ្ធជាមួយ រដ្ឋាភិបាល ក្រសួងសុខាភិបាល រួមទាំងអាជ្ញាធរពាក់ព័ន្ធ ដើម្បីធានាការបោះឆ្នោតប្រព្រឹត្តទៅដោយរលូន»៕