(អង់គ្លេស)៖ កម្មវិធីជាច្រើន ដែលត្រូវបានផលិតចេញដោយរបស់ ITV ត្រូវបានពន្យារពេលជាបន្តបន្ទាប់ ក្នុងខែមករានេះ ដោយសារតែការរឹតបន្តឹងនានា ជុំវិញវិបត្តកូវីដ១៩ ដែលត្រូវបានរារាំងមិនឲ្យមានការជួបជុំ។ ជាក់ស្តែង ក៏មានការលើកឡើងថា កម្មវិធីប្រកួតប្រជែងសមត្ថភាពដ៏ល្បីរបស់ពិភពលោក កម្មវិធី «Britain’s Got Talent» ឆ្នាំ២០២១ អាចនឹងត្រូវលុបចោលផងដែរ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Sky News នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១។

អ្នកនាំពាក្យរបស់ ITV ក៏ដូចជាផលិតករកម្មវិធី «Britain’s Got Talent» បានថ្លែងឲ្យដឹងនាពេលថ្មីៗនេះថា ចំពោះការលុបចោល ឬក៏បន្តកម្មវិធីមួយនេះ សម្រាប់ឆ្នាំ២០២១នោះ គឺកំពុងតែស្ថិតក្នុងការពិភាក្សាគ្នា ត្បិតវាគឺជាកម្មវិធីបង្ហាញទេពកោសល្យដ៏ចំណាស់ និងល្បីមួយរបស់ពិភពលោក ដែលមានមនុស្សជាច្រើន ត្រូវធ្វើការលើកម្មវិធីនេះ ហើយផលិតករពិតជាមិនចង់ឲ្យនរណាម្នាក់ មានការអាក់អន់ចិត្តឡើយ ដូច្នេះចាំបាច់ត្រូវតែមានការពិភាក្សាគ្នា ឲ្យបានច្បាស់លាស់។

ជាពិសេស កម្មវិធីមួយនេះមិនអាចធ្វើទៅបាន ដោយមានតែគណៈកម្មការ៥នាក់ និងគ្មានអ្នកចូលរួមឡើយ ខណៈការជួបជុំនានាត្រុវបានរឹងបន្តឹង ដោយសារតែជំងឺកូវីដ១៩។ ដូច្នេះកម្មវិធី «Britain’s Got Talent» សម្រាប់ឆ្នាំ២០២១ នឹងត្រូវកំណត់យ៉ាងណានោះ នៅមិនទាន់មានការបញ្ជាក់ឲ្យច្បាស់ឡើយ គ្រាន់តែអ្នកវិភាគមួយចំនួនយល់ថា បើស្ថានភាពកូវីដ១៩ នៅតែអាក្រក់កម្មវិធីមួយនឹងអាចនឹងបោះបង់ចោល ក្នុងឆ្នាំ២០២១៕