(ភ្នំពេញ)៖ ធនាគារភីភីស៊ីប៊ែង មានសេចក្ដីសោមន្សក្នុងការប្រកាស ជាសាធារណៈ នូវផលិតផល កម្ចីសម្រាប់កម្ចីអាជីវកម្មថ្មីមួយមានឈ្មោះថា «ឥណទាន៣០០»។ គោលបំណងចម្បង គឺអាចផ្ដល់ជូនដល់ម្ចាស់អាជីវកម្ម នូវការរង់ចាំយ៉ាងខ្លីបំផុតសម្រាប់ ការយល់ ព្រមអនុម័ត ក្នុងរយៈពេល៣ថ្ងៃ។ អតិថិជននឹងទទួលបានអត្រាការប្រាក់ថេរ៩,៩៩% ក្នុងមួយឆ្នាំ លក្ខខណ្ឌ ការប្រាក់នេះគឺសម្រាប់ ទាំងប្លង់រឹង និងប្លង់ទន់។ បន្ថែមនឹងអត្រាការប្រាក់ដ៏ល្អប្រសើរ ម្ចាស់សហគ្រាសធនតូច និងមធ្យមអាចខ្ចី បានចាប់ពី ១ម៉ឺនដុល្លាររហូតដល់ ៣០ម៉ឺនដុល្លារ ជាមួយរយៈពេលសងត្រលប់ ១២០ខែ កាន់តែពិសេសនោះ គឺមានការអនុគ្រោះការសងប្រាក់ដើមក្នុងឆ្នាំទី១ ។

ការលើកកម្ពស់សក្ដានុពលផ្នែកហិរញ្ញវត្ថុ ឲ្យកាន់តែទូលំទូលាយ គឺជាតម្លៃស្នូលរបស់ធនាគារភីភីស៊ីប៊ែង ជាពិសេសនៅពេលនិយាយដល់ សហគ្រាសធុនតូច និងមធ្យមដែល ជាកត្តាជំរុញកំណើនសេដ្ឋកិច្ច ដ៏សំខាន់។ ចាប់តាំងពីការចុះ អនុសារណៈយោគយល់គ្នា ជាមួយ IFC និង ការបង្កើត កម្ចីនៃក្ដីសុបិន្ត សម្រាប់សម្រួល ដល់សហគ្រាសធុនតូច និងមធ្យម យើងបានយល់ច្បាស់ អំពីតម្រូវការរបស់ពួកគាត់ កាន់តែច្បាស់។ ឥណទាន ៣០០ ត្រូវបានបង្កើតឡើងក្នុងគោលបំណង ដើម្បីផ្តល់ប្រាក់កម្ចីអាជីវកម្ម ឲ្យកាន់តែងាយស្រួលសម្រាប់ សហគ្រាសធុនតូច និងមធ្យមដែលមានបំណងចង់ពង្រីកខ្លួន ឬមានបញ្ហាផ្សេងៗ ទាក់ទងនឹងអាជីវកម្មរបស់ពួកគេ។

ធនាគារភីភីស៊ីប៊ែង ទទួលស្គាល់ថា គម្លាតមួយចាំបាច់ត្រូវភ្ជាប់រវាងសហគ្រាសធុនតូចនិងមធ្យម និង សេវាកម្ម ធនាគារដោយធានា បាននូវភាពងាយស្រួល និងរហ័សក្នុងការទទួលបានហិរញ្ញវត្ថុ ជាមួយនឹងការកែលម្អ លក្ខន្តិកៈ និងដំណើរការ រដ្ឋបាលក្នុងការដាក់ស្នើឥណទាន៣០០នេះ។ ម្ចាស់អាជីវកម្មដែលមានបំណង ចង់ប្រើប្រាស់សេវាកម្ច ឥណទាន៣០០ ត្រូវភ្ជាប់មកជាមួយនូវអត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែន សៀវភៅ គ្រួសារឬសៀវភៅស្នាក់នៅ។ ឯកសារចាំបាច់ផ្សេងៗទៀត រួមមានវិញ្ញាបនប័ត្រចុះបញ្ជីពាណិជ្ជកម្ម ប័ណ្ណប៉ាតង់ និងមាត្រានៃការដាក់បញ្ចូលក្នុងបញ្ជីពាណិជ្ជកម្ម ក៏ដូចជា MOA របស់ពួកគេ (អនុស្សរណៈនៃសមាគម) ក្នុងករណីដែលម្ចាស់ភាគហ៊ុនដទៃទៀតចូលរួម។

ធនាគារភីភីស៊ីប៊ែងសង្ឃឹមថា នឹងចូលរួមចំណែកក្នុងដំណើរការនៃការស្តារឡើងវិញ របស់ប្រទេសកម្ពុជាបន្ទាប់ពី Covid-19 ជាមួយនឹងការដាក់ពាក្យសុំប្រាក់កម្ចីដំណើរ ការវាយតម្លៃដែល អាចផ្តល់នូវសន្តិសុខហិរញ្ញវត្ថុ ជូនដល់សហគ្រាសធុនតូច និងមធ្យមជាច្រើនដែលមានតម្រូវការចាំបាច់បំផុត នៅពេលនេះ។

សម្រាប់ព័តមានបន្ថែមសូមចូលទៅកាន់តំណ www.ppcb.com.kh ដើម្បីជជែកផ្ទាល់ ឬទំនាក់ទំនងមកកាន់ 023 909 909 / 096 3 909 909៕