(អាមេរិក)៖ របាយការណ៍ថ្មីមួយបានបង្ហាញថា តួលេខនៃការលក់ស្មាតហ្វូនសរុបនៅត្រីមាសចុងឆ្នាំ ២០២០ បានកើនឡើងខ្ពស់ខ្លាំង ដោយ ក្នុង នោះ Apple បាននាំមុខគេ និង Samsung នៅលេខរៀងទី២វិញម្ដង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSM Arena ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១។
ស្ថាប័នស្រាវជ្រាវ និងវិភាគ IDC បានបង្ហាញថា នៅត្រីមាសចុងឆ្នាំ២០២០ ស្មាតហ្វូនចំនួន ៣៨៥.៩លានគ្រឿង ត្រូវបាន លក់ នៅលើ ទីផ្សារ ដោយក្នុងនោះ Apple បាននាំមុខគេ ដោយលក់បាន ៩០.១លានគ្រឿង បើធៀបនឹងត្រីមាសដូចគ្នាកាលពីឆ្នាំ២០១៩ កើនឡើង ១៩.៩ភាគរយ ខណៈដែល Samsung លក់បាន ៧៣.៩លានគ្រឿង។
ក្រុមហ៊ុនស្មាតហ្វូនរបស់ចិន Xiaomi បានឈរនៅលេខរៀងទី៣ ដែលលក់បានស្មាតហ្វូន ៤៣.៣លានគ្រឿង ខណៈ Oppo ដែលជាមាន ដើមកំណើតនៅចិនដែរនោះ ក៏បានឈរនៅលេខរៀងទី៤ ជាមួយនឹងតួលេខនៃការលក់ស្មាតហ្វូនបាន ៣៣.៨លានគ្រឿង។
ត្បិតតែ Huawei បានជួបបញ្ហាជាច្រើននៅឆ្នាំ២០២០ ជាពិសេសគឺការលក់ស្មាតហ្វូន 5G នៅលើទឹកដីអឺរ៉ុបក្ដី ប៉ុន្តែ តួលេខនៃការលក់ ក៏ បាន ច្រើនផងដែរ និងឈរនៅលេខរៀងទី៤ ដោយតួលេខនៃការលក់បានចំនួន ៣២.៣លានគ្រឿង ពោលគឺចាញ់ Oppo តែបន្តិចប៉ុណ្ណោះ៕