(ភ្នំពេញ)៖ The Warehouse Cambodia ជាហាងនាំចូលផ្តាច់មុខ និងចែកចាយនូវស្រាទំពាំងបាយជូរជាច្រើនប្រភេទ ដោយមានម៉ាកល្បីៗជាង៥០ប្រភេទ ដែលមាន គុណភាពខ្ពស់នៅក្នុងប្រទេសកម្ពុជា បានបើកដំណើរការសាខាទី៤ជាផ្លូវក្នុងប្រទេសកម្ពុជា ដែលមានទីតាំងស្ថិតនៅផ្ទះលេខ៣២ ផ្លូវលេខ៣៣៧ កែង ផ្លូវ៥១៦ សង្កាត់បឹងកក់១ ខណ្ឌទូលគោក រាជធានីភ្នំពេញ នៅជិតផ្សារ TK Avenue និង Samai Square។

ពិធីបើកសម្ភោធនេះបានធ្វើឡើងនាល្ងាចថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១នេះ ក្រោមការខ្សែបូរសម្ពោធដោយលោក ម៉េង ហៀង អគ្គនាយក The Warehouse Cambodia និងមានការចូលរួមពីភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិជាច្រើនរូបផងដែរ។

The Warehouse Cambodia មាន៣ទីតាំងស្ថិតនៅក្នុងរាជធានីភ្នំពេញ និងមួយទីតាំងមាននៅក្នុងខេត្តសៀមរាប ដែលជាក្រុមហ៊ុនដែលនាំចូលផ្តាច់មុខ និងចែកចាយ នូវស្រាទំពាំងបាយជូរ ជាច្រើនប្រភេទដែលមានគុណភាពខ្ពស់នៅក្នុងប្រទេសកម្ពុជា ដោយមានការសហការ និងនាំចូលដោយផ្ទាល់ពីអ្នកផលិតស្រានៃប្រទេសនីមួយៗ។
ស្រាទំពាំងបាយជូ ស្រាបៀរ និង Spirits ជាង ៨០០ជម្រើសមាននៅក្នុងហាង The Warehouse សម្រាប់អតិថិជនដើម្បីផ្តល់ភាពងាយស្រួលនៅក្នុងការជ្រើសរើស និងធ្វើការសម្រេសចិត្តក្នុងការទិញពីហាងស្រារដ៏ល្បីមួយនេះ។

ហាងស្រា The Warehouse ក៏មានបុគ្គលិក និងក្រុមការងារដែលមានជំនាញ និងវិជ្ជាជីវ:អំពីស្រាដែលអាចជួយណែនាំលោកអ្នក នៅក្នុងការជ្រើសរើសស្រាឲ្យត្រូវនឹង រសជាតិតាមតម្រូវការបស់លោកអ្នក។ លើសពីនេះហាងស្រា The Warehouse ក៏មានស្រាដែលមានរសជាតិឆ្ងាញ់ស្រាលស្រទន់ មានតម្លៃសមរម្យ និងស្រា Grand Cru ម៉ាកល្បីៗដែលបានចម្រាញ់ចេញយ៉ាងសម្រិតសម្រាំងផងដែរ។

ហាងស្រានេះ បើកបម្រើអតិថិជនចាប់ពីម៉ោង៩ព្រឹក ដល់ម៉ោង៩យប់ ពីថ្ងែចន្ទ ដល់ ថ្ងៃសៅរ៍, សម្រាប់ថ្ងៃអាទិត្យចាប់បើកពីម៉ោង១១ព្រឹក ដល់ម៉ោង៧យប់។
គ្រប់សាខានៃហាងស្រា The Warehouse ទាំងអស់សុទ្ធតែមានផ្តល់ជូននូវស្រាសម្រាប់ភ្លក់ដោយឥតគិតថ្លៃជារៀងរាល់ថ្ងៃ រួមទាំងមានកម្មវិធី Promotion និង Events ផ្សេងៗទៀតផងដែរ។

ជាងនេះទៅទៀត ហាងស្រានេះសាងសង់ឡើងនៅលើផ្ទៃដីទំហំ ៦០ម៉ែត្រការ៉េ មានកម្ពស់បីជាន់ ដោយជាន់ទី១ ជាកន្លែងសម្រាប់ តាំងលក់ទំនិញដោយបូករួម នឹងជាន់ឡៅតឿមានទំហំ ១៤ម៉ែត្រការ៉េ។ ឯជាន់ទី២ មានទំហំ៣០ម៉ែត្រការ៉េ និងវាលលំហលើដំបូលនៃជាន់ទី៣ សម្រាប់ប្រើប្រាស់ ក្នុងការប្រារព្ធកម្មវិធីផ្សេងៗដូចជា Tasting ជប់លៀង ញាំអាហារពេលល្ងាចបែបឯកជនជាដើម។

សូមបញ្ជាក់ថា សម្រាប់ការបើកសម្ភោធហាង The Warehouse Cambodia ក៏មានការបញ្ចុះតម្លៃចាប់ពី២០% ដល់៣០% ទៅលើប្រភេទស្រាមួយចំនួន ដែលគិតចាប់ ពីថ្ងៃទី២៥ ខែមករា ដល់ថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២១ សម្រាប់ព័ត៌មានបន្ថែមអាចទំនាក់ទំនងតាមរយៈ៖ 093 654 000 (Phone/Telegram) តាមរយៈអ៊ីម៉េល ៖ [email protected], Facebook:@TheWarehousePP ៕