(អឺរ៉ុប)៖ គណៈកម្មការអឺរ៉ុប (EU) បានប្រាប់ទៅកាន់ក្រុមហ៊ុន Google, Facebook, Twitter និង Microsoft ឲ្យបន្តការធ្វើរបាយការណ៍ប្រចាំខែ នៅលើកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ ដើម្បីការដោះស្រាយលើព័ត៌មានក្លែងក្លាយ, ជាពិសេសព័ត៌មានក្លែងក្លាយ នៅអំឡុងពេលនៃវិបត្តិជំងឺ COVID-19 សម្រាប់រយៈពេល៦ខែថែមទៀត, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១នេះ។

ប្រព័ន្ធផ្សព្វផ្សាយសង្គម និងទម្រង់អនឡាញ បានស្ថិតនៅក្រោមបញ្ហាជាសាកល ដោយសារការរីករាលដាលនៃព័ត៌មានក្លែងក្លាយ ដែលនាំឲ្យមានការអំពាវនាវ ដល់ និយ័តករ បង្ខំឲ្យពួកគេធ្វើអ្វីបន្ថែមទៀត បើមិនដូច្នោះទេនឹងប្រឈមនឹងច្បាប់ស្មុគស្មាញ។

ក្រុមហ៊ុនខាងលើរួមជាមួយក្រុមហ៊ុន TikTok និងអ្នកផ្សាយពាណិជ្ជកម្ម បានចុះហត្ថលេខាលើច្បាប់ ការអនុវត្ត របស់សហភាពអ៊ឺរ៉ុប ដើម្បីដោះស្រាយលើការ ផ្សព្វផ្សាយព័ត៌មានមិនពិត នៅលើទម្រង់របស់ពួកគេ ហើយត្រូវបញ្ជូនរបាយការណ៍ ស្តីពីកិច្ចប្រឹងប្រែងរបស់ពួកគេ ក្នុងអំឡុងពេល៦ខែដំបូង។

នាយកប្រតិបត្តិសហភាពអឺរ៉ុប បាននិយាយថា របាយការណ៍នេះ នឹងបន្តសម្រាប់រយៈពេល៦ខែទៀត ដោយសារតែការពាក់ព័ន្ធរបស់ពួកគេ ក្នុងកំឡុងពេលឆ្លងរាលដាលនៃវីរុស COVID-19។ ក្រុមហ៊ុន ត្រូវបានប្រាប់ឲ្យផ្តល់ព័ត៌មានបន្ថែមទៀត ថាតើហេតុអ្វីបានជាព័ត៌មានមិនពិត មានការរីករាលដាល នៅអំឡុងពេលវិបត្តិ COVID-19 និងផលប៉ះពាល់នៃសកម្មភាពរបស់ពួកគេ នៅក្នុងបណ្តាប្រទេសនៅសហភាពអឺរ៉ុប៕