(អាមេរិក)៖ នៅក្នុងខែមករានេះ មានការអ្នកប្រើប្រាស់ Telegram ថ្មីជាង ១០០លាននាក់ ដោយក្នុងនោះ ពួកគេបានប្ដូរពីការប្រើកម្មវិធី ផ្សេងៗ មក ប្រើ Telegram វិញ ដោយសារតែព្រួយបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន និងសិទ្ធិសេរីភាព។ ប៉ុន្តែអ្វីដែល ពួកគេបាននឹកស្ដាយ នោះគឺ សារ និងអនុស្សាវរីយ៍ចាស់ដែលមាននៅ App ដែលប្រើមុន។

ដោយឡែកនៅថ្ងៃនេះ ក្រុមហ៊ុន Telegram បានប្រកាស និងដាក់ឱ្យប្រើប្រាស់មុខងារថ្មី ដែលផ្ដល់អត្ថប្រយោជន៍យ៉ាងខ្លាំងដល់ អ្នក ប្រើ ប្រាស់ នោះគឺមុខងារ Move History ។ មានន័យថា សម្រាប់អ្នកប្រើប្រាស់កម្មវិធីផ្ញើសារ ជជែកកម្សាន្តផ្សេងៗដូចជា WhateApp, Line និង KakaoTalk អាចធ្វើការផ្ទេរសាររបស់ពួកគេមកកាន់ Telegram បានយ៉ាងងាយស្រួល។

ការផ្ទេរសារចាស់ៗដែលមាននៅក្នុងកម្មវិធី WhateApp, Line និង KakaoTalk គឺអាចធ្វើបានទាំងសារជាលក្ខណៈផ្ទាល់ខ្លួន និងគ្រុប មិន ថាសារនោះជាអក្សរ រូបភាព សំឡេង ឬវីដេអូនោះទេ ពោលគឺអាចផ្ទេរមកកាន់ Telegram បានដោយមិនចាំបាច់ព្រួយបារម្ភពីទំហំនៃការ រក្សា ឡើយ មានន័យថា Telegram បានផ្ដល់កន្លែងសម្រាប់រក្សាសាររបស់លោកអ្នកបានដោយសុវត្ថិភាព និងមិនមានបញ្ហាអ្វីទាំងអស់៕