(កូរ៉េ)៖ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍របស់កូរ៉េ នាពេលថ្មីៗនេះបានបង្ហាញឈ្មោះសិល្បករ-សិល្បការិនីរបស់កូរ៉េ ដែលទទួលបានប្រជាប្រិយភាពខ្លាំងនៅក្រៅប្រទេស តាមរយៈការស្ទង់មតិ «Hallyu Survey» គិតត្រឹមដើមឆ្នាំ២០២១នេះ។ ខណៈការស្ទង់មតិនេះ គឺធ្វើឡើងតាមរយៈអ្នកប្រើប្រាស់មាតិកាក្រសួងវប្បធម៌របស់កូរ៉េ សរុប ៨,៥០០នាក់ មកពី១៨ប្រទេសរួមមាន សហរដ្ឋអាមេរិក, ចិន, ជប៉ុន និងបណ្តាប្រទេសជាច្រើនទៀត។

ខាងក្រោមនេះ គឺជាមធ្យមភាគសិល្បករ-សិល្បការិនីកូរ៉េ ដែលមានប្រជាប្រិយភាពនៅបរទេស៖

ផ្នែកតារាចម្រៀង
* ទី១៖ ក្រុមចម្រៀង BTS មានមធ្យមភាគ ២២%
* ទី២៖ ក្រុមចម្រៀង BLACKPINK មានមធ្យមភាគ ១៣.៥%
* ទី៣៖ តារាចម្រៀង Psy មានមធ្យមភាគ ២.៩%
* ទី៤៖ ក្រុមចម្រៀង TWICE មានមធ្យមភាគ ២.៤%
* ទី៥៖ ក្រុមចម្រៀង EXO មានមធ្យមភាគ ២.១%

ផ្នែកតារាសម្តែង
* ទី១៖ តារាសម្តែង Lee MinHo មានមធ្យមភាគ ៩.៦%
* ទី២៖ តារាសម្តែង HyunBin មានមធ្យមភាគ ៣.៥%
* ទី៣៖ តារាសម្តែង Gong Yoo មានមធ្យមភាគ ២.៣%
* ទី៤៖ តារាសម្តែង Song HyeKyo មានមធ្យមភាគ ២.១%
* ទី៥៖ តារាសម្តែង Lee JongSuk មានមធ្យមភាគ ២.០%

ផ្នែកខ្សែភាពយន្ត
* ទី១៖ រឿង «Parasite» មានមធ្យមភាគ ១៨.៤%
* ទី២៖ រឿង «Train to Busan» មានមធ្យមភាគ ១០.២%
* ទី៣៖ រឿង «Peninsula» មានមធ្យមភាគ ៣.៥ %

គួរជម្រាបថា តាមរយៈការស្ទង់មតិនេះ គេសង្កេតឃើញថាវិស័យភាពយន្តគឺមានប្រជាប្រិយភាពខ្លាំងជាងគេ ដោយក្នុងនោះ ២៩.៧% នៃទស្សនិកជនក្រៅប្រទេសបានឆ្លើយថាពួកគេទស្សនារឿងកូរ៉េ។ បន្ទាប់មកគឺផលិតផលគ្រឿងសំអាងរបស់កូរ៉េ និងវីដេអូ ទទួលបាន ២៧.៥% ដែលមហាជនក្រៅប្រទេសចាប់អារម្មណ៍ខ្លាំង៕