(ភ្នំពេញ)៖ ក្រុមហ៊ុនជីហ្គៀគ្រុប (GGear Group ) និងក្រុមហ៊ុន LG Electronics បានបើកសម្ពោធជាផ្លូវការសាខាមួយទៀត គឺ LG BRANDSHOP សាខាផ្សារដើមគរ ដែលជាសាខាទី១៣ ដែលមានអាសយដ្ឋានផ្ទះលេខ១៨៩ AB ផ្លូវ២១៧ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

កម្មវិធីនេះធ្វើឡើងនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ ដែលមានការចូលរួមពីថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន ជីហ្គៀគ្រុប ( GGear Group ) និងក្រុមហ៊ុន LG Electronic ប្រចាំប្រទេសកម្ពុជា និងអ្នកសារពត៌មានជាច្រើនរូបផងដែរ។

ហាងទំនើប LG BRANDSHOP បានមានវត្ដមាននៅក្នុងប្រទេសកម្ពុជា ក៏ដូចជារាជធានីភ្នំពេញតាំងពីឆ្នាំ២០១២មកម្លេះ ដោយសារការមើលឃើញពីភាពរីកចំរើននៅក្នុងប្រទេស ក៏ដូចជាការចង់ផ្ដល់ភាពងាយស្រួល ក្នុងការពង្រីកសាខារបស់ខ្លួន ដើម្បីឱ្យមានលក្ខណៈទូលំទូលាយ សំរាប់ការស្វែងរកផលិតផលគ្រឿងអេឡិចត្រូនិច LG សំរាប់អតិថិជនទាំងអស់គ្នា។

ចំពោះ LG BRANDSHOP សាខាផ្សារដើមគរនេះគឺជាសាខាទី១៣ ដែលត្រូវបានកែប្រែជាសមិទ្ធផលថ្មី ហើយបច្ចុប្បន្នហាងទំនើប LG BRANDSHOP មានសាខា៥ ក្នុងរាជធានីភ្នំពេញ និង៨សាខាតាមបណ្ដាខេត្តក្រុងមួយចំនួនដូចជា សាខាខេត្តកំពង់ចាម សាខាខេត្តសៀមរាប សាខាខេត្តបាត់ដំបង សាខាក្រុងព្រះសីហនុ សាខាក្រុងកំពត សាខាក្រុងតាខ្មៅ សាខាខេត្ដកំពង់ធំ និងសាខាខេត្ដកំពង់ស្ពឺ។

លោក Sung Suk Kim អគ្គនាយកក្រុមហ៊ុន LG Electronic ប្រចាំប្រទេសកម្ពុជា បានឱ្យដឹងថា នេះជាហាង LG Brandshop ថ្មីមួយទៀតហើយ ថែលបានសម្ភោធឡើងទូទាំងប្រទេស ដើម្បីផ្តល់ជូនផលិតផល និងសេវាកម្មល្អដល់អតិថិជន។

ចក្ខុវិស័យក្រុមហ៊ុន LG គឺផ្គត់ផ្គង់ផលិតផលដែលផ្តល់នូវដំណោះស្រាយកិច្ចការក្នុងផ្ទះ បូករួម ជាមួយនឹងការថែរក្សាសុវត្ថិភាព សុខភាព ក្នុងនោះកិច្ចការស្នូលគឺផលិតផលថែរក្សាសុខភាពភ្ជាប់ជាមួយបច្ចេកវិទ្យា Smart ThinQ តាមរយៈបណ្តាហាង LG Brandshop ដើម្បីធ្វើឱ្យអតិថិជនកាន់តែមានសុវត្ថិភាព។

ក្រុមហ៊ុន GGEAR និងក្រុមហ៊ុន LG សន្យាថានឹងបន្តបើកហាង LG Brandshop បន្ថែមនៅតាមតំបន់ផ្សេងៗទៀត ដើម្បីគាំទ្រដល់ការរីកលូតលាស់ ផ្នែកសេដ្ឋកិច្ចនៅកម្ពុជា ក៏ដូចជាស្របទៅនឹងចក្ខុវិស័យរបស់ក្រុមហ៊ុនទាំងពីរគឺការបង្កើតជីវិតល្អប្រសើរផ្តើមចេញពីអតិថិជន។

លោកឧកញ៉ា សុខ ពិសិដ្ឋ នាយកប្រតិបត្តិក្រុមហ៊ុន ជីហ្គៀ (G Gear Group) បានឱ្យដឹងដែរថា ការបើកដំណើរការហាង LG សាខាទី១៣នេះគឺបានសបញ្ជាក់ឱ្យឃើញ យ៉ាងច្បាស់បន្ថែមទៀតថា LG មិនបោះបង់ប្រជាជនអតិថិជនចោលនោះទេ ព្រោះហាងនេះនៅតែបំរើដល់អតិថិជនជាប់ជានិច្ច និងអាចនិយាយ បានថា LG ជាហាងដែល មានផលិតផលគ្រឿងអេឡិចត្រូនិចដែលល្អជាងគេ ដែលអតិថិជនពិបាកនិងរកទិញផលិតផលបាននៅក្នុងហាងគ្រឿងអេឡិចត្រូនិចផ្សេងៗទៀតនៅក្នុងប្រទេសកម្ពុជា។

សូមបញ្ជាក់ថា ក្នុងឱកាសបើកសម្ពោធជាផ្លូវការរបស់សាខាផ្សារដើមគរនេះ LG BRANDSHOP និងធ្វើការលក់បញ្ចុះតម្លៃជាមួយប្រូម៉ូសិនចូលឆ្នាំចិន រាល់ការ ទិញ ផលិតផល LG ណាមួយនឹងទទួលបានអាំងប៉ាវហេងហេង រួមជាមួយការផ្ដល់ជូនពិសេសជាមួយការបង់រំលស់អត្រាការប្រាក់ 0% រយៈពេល ៦ខែ កម្មវិធីពិសេសនេះ នឹងចាប់ផ្ដើមពីថ្ងៃទី២៨ ខែមករា រហូតដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ នៅ LG BRANDSHOP សាខាផ្សារដើមគរ៕