(ភ្នំពេញ)៖ ប៉ុន្មានថ្ងៃមកនេះ ផលិតកម្មដែលកំពុងពេញនិយមពីមិត្តយុវវ័យ Galaxy Navatra បានបញ្ចេញបទចម្រៀងថ្មីៗពីរោះៗ ជាច្រើនបទ សម្រាប់ស្វាគមន៍ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ដែលនឹងខិតចូលមកដល់ នារយៈពេលប៉ុន្មានខែមកខាងមុខ។ ក្នុងនោះ មានចម្រៀង២បទ ដែលជាការចាប់ដៃគូចម្រៀងរួមគ្នា រវាងកំពូលតារាចម្រៀង ព្រាប សុវត្ថិ និងតារាវ័យក្មេង តន់ ច័ន្ទសីម៉ា គឺពិតជាស័ក្តិសម និងចូលចិត្តស្ដាប់ពីសំណាក់អ្នកគាំទ្រ គ្រប់ស្រទាប់វណ្ណៈតែម្តង។
ពិតណាស់បទចម្រៀង ដែលកំពូលតារាចម្រៀង ព្រាប សុវត្ថិ និងតារាវ័យក្មេងង តន់ ច័ន្ទសីម៉ា ចាប់ដៃគូច្រៀងរួមគ្នា គឺចំណងជើងថា «រកស៉ីជាមួយយក្ស»,បទ «អរគុណកាមេរ៉ា» និងបទ «ប្រហុក» ត្រូវបានគេចាត់ទុកថា ជាលើកទី១ហើយ សម្រាប់តារាសំនៀងពីរោះរណ្តំទាំងពីរ បានចាប់ដៃគូច្រៀងបែបនេះ។ ជាពិសេស ត្រូវបានអ្នកគាំទ្រសរសើរក្នុង Comment របស់យូធូបផ្លូវការ ផលិតកម្ម Galaxy Navatra ជាបន្តបន្ទាប់ ថាការចាប់ដៃគូរវាងតារាទាំងពីរ គឺពិតជាស័ក្តិសម ទៅនឹងកេរ្តិ៍ឈ្មោះបច្ចុប្បន្ន និងទឹកដមសំឡេងរបស់តារាទាំងពីរ។
ដូច្នេះចង់ដឹងថា ចម្រៀងទាំងអស់ខាងលើរបស់តារាទាំងពីរ ពីរោះនិងស័ក្តិសមកម្រិតណា សូមទស្សនាវីដេអូខាងក្រោម៖