(ភ្នំពេញ)៖ ក្រុមហ៊ុនពុទ្ធិពល សហការជាមួយសមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានបង្កើតកម្មវិធី «ពានរង្វាន់ផលិតវីដេអូខ្លី ស្ដីពីចំណេះដឹងហិរញ្ញវត្ថុប្រចាំឆ្នាំ២០២១» ឡើង ដែលបើកឱកាសឱ្យយុវជនចូលរួមដាក់ពាក្យប្រកួតប្រជែងឱ្យបានគ្រប់គ្នា ក្នុងគោលដៅចូលរួមលើកកម្ពស់ការយល់ដឹងអំពីចំណេះដឹងហិរញ្ញវត្ថុរបស់ប្រជាពលរដ្ឋកម្ពុជា។
អត្ថប្រយោជន៍សម្រាប់ម្ចាស់ជយលាភីចំនួន ៣ ក្រុម រួមមាន៖ ពានរង្វាន់លើកទឹកចិត្ត, ជយលាភីលេខ១ ទទួលបានថវិកា ៦,០០០,០០០ រៀល ជយលាភីលេខ២ ទទួលបានថវិកា ៤,០០០,០០០ រៀល ជយលាភីលេខ៣ ទទួលបានថវិកា ២,០០០,០០០ រៀល, ទទួលបានវិញ្ញាបនបត្រ និងអត្ថប្រយោជន៍ផ្សេងទៀតសម្រាប់ក្រុមដែលឈ្នះការប្រកួត នឹងទទួលបានឱកាសហការផលិតវីដេអូជាមួយក្រុមហ៊ុនពុទ្ធិពល។
ក្រៅពីនេះ ក្រុមហ៊ុននឹងមានផ្ដល់ប្រាក់រង្វាន់លើកទឹកចិត្តចំនួន ១,០០០,០០០ រៀលដល់បេក្ខភាពចំនួន ៤ ក្រុមផ្សេងទៀត ដែលប្រធានវីដេអូចូលទៅក្នុងប្រភេទប្រធានបទចំនួន ៤ ដូចជា សហគ្រាសធុនតូច និងមធ្យម ស្រី្ត យុវជន និងកុមារ។
ដូច្នេះយុវជនកម្ពុជាយើងរង់ចាំអ្វីទៀត ឆាប់ដាក់ពាក្យចូលរួមប្រកួតប្រជែងក្នុងកម្មវិធីនេះ ដើម្បីបញ្ចេញស្នាដៃរបស់ខ្លួន និងរួមចំណែកលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុនៅកម្ពុជា និងទទួលបានប្រាក់រង្វាន់យ៉ាងច្រើនផងដែរ។
បើកទទួលពាក្យចាប់ពីថ្ងៃទី២៦ ខែមករា រហូតដល់ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមលេខទូរស័ព្ទ 017 948 236 / 010 948 236 ឬឆាតចូលផេករបស់ពុទ្ធិពល៕
សូមចូលរួមតាមរយៈតំណភ្ជាប់ (Link) ដើម្បីចុះឈ្មោះ៖ http://bit.ly/RTP_FinLit_FEACA