(អាមេរិក)៖ ខណៈដែលអ្នកប្រើប្រាស់ជាច្រើនបានផ្លាស់ប្ដូរពីការប្រើ WhatsApp ទៅប្រើកម្មវិធីផ្សេងវិញ ដោយសារតែការ Update នូវគោលការណ៍ចែករំលែកព័ត៌មានផ្ទាល់ខ្លួនជាមួយនឹង Facebook នៅពេលនេះ មានព័ត៌មានរាយការណ៍មកថា WhatsApp នឹង បន្ថែម មុខងារថ្មីមួយទៀត ផ្ដល់ភាពងាយស្រួល និងសុវត្ថិភាពដល់អ្នកប្រើប្រាស់។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Android Authority នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០១ បានឱ្យដឹងថា WhatsApp នឹង បន្ថែម មុខងារថ្មីមួយទៀត ដែលត្រូវឱ្យអ្នកប្រើប្រាស់អាចចូលទៅប្រើ WhatsApp នៅលើ Web និង Desktop គឺត្រូវប្រើ មុខ ឬក្រយៅដៃ (Face or Fingerprint) ទើបអាចប្រើបាន បើទោះបីជាមានលេខកូដក៏ដោយ។
ប្រភពខាងលើបានបន្ថែមទៀតថា ការដេញមុខងារថ្មីនេះគឺដើម្បីពង្រឹងសុវត្ថិភាព និងការការពា រទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ បើទោះបី ជាករណីមានការបន្លំយកលេខទូរស័ព្ទ ឬទូរស័ព្ទអ្នកទៅប្រើក្ដី ក៏មិនអាចប្រើបានដែរ។
លក្ខណៈពិសេសថ្មីនេះត្រូវបានអ្នកប្រើប្រាស់មួយចំនួនយល់ឃើញថា វាមានអត្ថប្រយោជន៍ ប៉ុន្តែគេមិនទាន់ដឹងថា WhatsApp ដាក់ ឱ្យ ប្រើ វា នៅពេណានោះទេ៕