(ព្រះសីហនុ)៖ ក្នុងគោលបំណងផ្តល់ភាពងាយស្រួលដល់អតិថិជនជាតិ និងអន្តរជាតិ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ ផ្សារទំនើបហ្វ៊ែរផ្លាសបានបើកសម្ពោធសាខាទី៧ របស់ខ្លួន ដែលមានទីតាំងនៅផ្ទះលេខ១៧ ផ្លូវបុរីកម្មករ ភូមិ២ សង្កាត់២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ផ្សារទំនើបហ្វ៊ែរផ្លាស សាខាព្រះសីហនុ បានបើកដំណើរការសាកល្បងប្រកបដោយជោគជ័យ និងដើម្បីបំពេញសេចក្តីត្រូវការ និងជាតម្រូវចាំបាច់ប្រចាំថ្ងៃរបស់អតិថិជន។ ផ្សារទំនើបហ្វ៊ែរផ្លាស មានផ្គត់ផ្គង់ទំនិញជាច្រើនមុខដូចជាប្រភេទ សាច់ បន្លែ ផ្លែឈើស្រស់ អាហារកក ទំនិញប្រើប្រាស់ប្រចាំថ្ងៃ គ្រឿថែរក្សាសុខភាព និងសម្រស់ រួមទាំងទំនិញផ្សេងៗជាច្រើនមុខទៀត។
គួរបញ្ជាក់ផងដែរថា ផ្សារទំនើបហ្វ៊ែរផ្លាស ធ្វើការយ៉ាងសម្រិតសម្រាំង ក្នុងការជ្រើសរើសទំនិញដែលជាតម្រូវការ របស់អតិថិជន ក្នុងនោះមានទំនិញមកដល់ថ្មី និងពេញនិយមសម្រាប់ទីផ្សារ ជាង ១០,០០០មុខ នាំចូលពីប្រទេសថៃ ហើយ ១,០០០មុខ មកពីសហរដ្ឋអាមេរិក និងប្រទេសចិន ដោយឡែកទំនិញ ៥០០មុខផ្សេងទៀត គឺជាទំនិញបញ្ចុះតម្លៃពិសេសប្រចាំថ្ងៃ។ លើសពីនេះ មានទំនិញ ១២,០០០មុខដទៃទៀត សុទ្ធតែជាទំនិញល្បីៗ និងទទួលស្គាល់ពាសពេញទីផ្សារពិភពលោក។
កាន់តែពិសេសអស្ចារ្យ ហ្វ៊ែរផ្លាស មានដាក់លក់ទំនិញដែលមានគុណភាពល្អ តម្លៃសមរម្យ រួមជាមួយនឹងការប្រូម៉ូសិន បញ្ចុះតម្លៃយ៉ាងច្រើនសម្បូរបែប។ យ៉ាងណាមិញ ហ្វ៊ែរផ្លាស ក៏មានកន្លែងចំអិនអាហារភ្លាមៗ ដូចជា ចៀន ឆា ចំហុយ អាំង ដែលជាការផ្តល់ជូនសេវាកម្មបន្ថែមដល់អតិថិជន ដោយមិនគិតថ្លៃ ថែមទៀតផង។ អតិថិជន អាចរីករាយជាមួយនឹងការ Shopping និងទទួលបានអាហារដែលចំអិនរួចរាល់ភ្លាមៗ ចំណេញទាំងពេលវេលា និងថវិកា។
ហ្វ៊ែរផ្លាស នឹងបន្តការខិតខំក្នុងការផ្តល់ជូនដល់អតិថិជននូវទំនិញប្រើប្រាស់ប្រចាំថ្ងៃជាច្រើនមុខដែលប្រកបដោយគុណភាព សុវត្ថិភាព អនាម័យ និងតម្លៃសមរម្យ សម្រាប់អតិថិជន។
ដើម្បីកុំឲ្យឱកាសដ៏ល្អនេះកន្លងផុតទៅ សូមអតិថិជនទាំងអស់ ទៅកាន់ផ្សារទំនើបហ្វ៊ែរផ្លាសកុំបីខាន។ រីករាយក្នុងការទិញទំនិញក្នុងផ្សារទំនើប ហ្វ៊ែរផ្លាស៕