(អាមេរិក)៖ ថ្មីៗនេះមានសេចក្ដីរាយការណ៍ជាច្រើនបានលើកឡើងថា ក្រុមហ៊ុន Samsung បាននិងកំពុងតែផលិតអេក្រង់កោងដ៏អស្ចារ្យមួយ សម្រាប់បំពាក់លើផលិតផលថ្មី ដោយឡែកនៅពេលនេះ ក្រុមហ៊ុន Samsung បានបញ្ជាក់ជាផ្លូវការថា ខ្លួនពិតជាកំពុងបង្កើតអេក្រង់ដែលមានសមត្ថភាពអស្ចារ្យថ្មី និងប្លែក។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSM Arena នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា អេក្រង់ដែល Samsung កំពុងតែ បង្កើតនោះជាប្រភេទអេក្រង់ដែល «អាចរំកិល និងរអិលបាន» ឬហៅម្យ៉ាងទៀតថាជាប្រភេទ Rollable and Slidable Screens។
លោក Choi Kwon-young នាយកគ្រប់គ្រង់ Samsung Display បានថ្លែងឱ្យដឹងថា អេក្រង់ «អាចរំកិល និងរអិលបាន» នឹងត្រូវបង្ហាញ ខ្លួនជាមួយនឹងផលិតផលថ្មីរបស់ Samsung នៅក្នុងឆ្នាំនេះ ខណៈដែលតាមរយៈរូបភាពដែលបានបង្ហាញ វាពិតជាអស្ចារ្យខ្លាំងណាស់ សម្រាប់អេក្រង់ថ្មីនេះ ពោលគឺអស្ចារ្យជាងអេក្រង់របស់ ទូរស័ព្ទ LG ដែល បាន ប្រកាសបង្ហាញនៅក្នុងព្រឹត្តិការណ៍ CES 2021 ទៀត៕