(មេនប៊ិន)៖ ក្រុមអ្នកគាំទ្រច្រើនជាង ៣០,០០០នាក់នឹងត្រូវបានអនុញ្ញាតឲ្យចូលទស្សនាផ្ទាល់ក្នុងទីលានក្នុងមួយថ្ងៃ នៃព្រឹត្តិការណ៍វាយកូនបាល់ Australian Open 2021 ដែលមានអូស្រា្តលីធ្វើម្ចាស់ផ្ទះ។

ចំនួនអ្នកគាំទ្រខាងលើនេះ នឹងត្រូវធ្វើឡើងនៃការដំណើរការប្រកួតក្នុងរយៈពេល ៨ថ្ងៃដំបូងសម្រាប់ការប្រកួតក្នុង ១ថ្ងៃ ដែលមានទាំងការប្រកួតពេញថ្ងៃ និងពេលរាត្រីផងដែរ។

ក្រោយមក ចំនួនជាង ៣ម៉ឺននាក់នេះ នឹងកាត់បន្ថយមកនៅត្រឹមតែ ២៥,០០០នាក់វិញពេលប្រកួតក្នុងវគ្គ ៨នាក់ចុងក្រោយ ដែលស្មើនឹងពាក់កណ្តាលនៃប្រកួតមុនៗ ដើម្បីកាត់បន្ថយនៃការឆ្លង និងរីករាលដាលនៃជំងឹ Covid-19។

យុទ្ធនាការ Australian Open នឹងចាប់ផ្តើមប្រកួតជាផ្លូវការចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីក្រុង Melbourne នៃប្រទេសអូស្រ្តាលីតែមួយគត់។ ទីក្រុងនេះ បានដាក់ក្នុងភាពយូរជាងគេបំផុត បើប្រៀបធៀបនឹងប្រទេសដទៃ ដោយសារតែមានការចម្លងខ្លាំងពីជំងឹ Covid-19 កាលពីឆ្នាំទៅ៕