(កូរ៉េ)៖ វិទ្យាស្ថានស្រាវជ្រាវធុរកិច្ចកូរ៉េ បានបង្ហាញបញ្ជីឈ្មោះសិល្បករ-សិល្បការិនីកូរ៉េ ដែលទទួលបានការគាំទ្រ និងមានកេរ្តិ៍ឈ្មោះល្បីខ្លាំងបំផុត ប្រចាំខែមករា ដើមឆ្នាំ២០២១នេះ ខណៈការបូកសរុបសន្ទស្សន៍ប្រជាប្រិយភាពរបស់ពួកគេ គឺត្រូវបានធ្វើឡើងតាមរយៈ ចំណាប់អារម្មណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ, ការចាប់អារម្មណ៍របស់មហាជន និងការប្រមូលទិន្នន័យនានា គិតចាប់តាំងពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Soompi នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១។

*ទី១៖ តារាចម្រៀងប្រុស Jimin សមាជិកក្រុមចម្រៀង BTS ឈរនៅចំណាត់ថ្នាក់លេខ១ ក្នុងនាមតារាដែលមានកេរ្តិ៍ខ្លាំងជាងគេប្រចាំខែ ជាមួយសន្ទស្សន៍ ៨,០១៦,៩៤០។

*ទី២៖ តារាចម្រៀងនារី Jennie សមាជិកក្រុមចម្រៀង BLACKPINK ឈរនៅចំណាត់ថ្នាក់លេខ២ ក្នុងនាមតារាដែលមានកេរ្តិ៍ខ្លាំងជាងគេប្រចាំខែ ជាមួយសន្ទស្សន៍ ៧,៧៨២,៧២៧។

*ទី៣៖ តារាចម្រៀងប្រុស V សមាជិកក្រុមចម្រៀង BTS ឈរនៅចំណាត់ថ្នាក់លេខ៣ ក្នុងនាមតារាដែលមានកេរ្តិ៍ខ្លាំងជាងគេប្រចាំខែ ជាមួយសន្ទស្សន៍ ៧,០៥៥,២៨៩។

យ៉ាងណាវិញ ក្រៅពីតារាប្រុសស្រីទាំង៣ខាងលើ ដែលទទួលបានចំណាត់ថ្នាក់ខ្ពស់ៗ ក្នុងចំណោមតារាចំនួន៣០រូប គឺ គឺនៅមានតារាមួយចំនួនទៀត ដែលឈរនៅលេខរៀងបន្តបន្ទាប់ ក្នុងនោះដូចជា លោក Jungkook សមាជិក BTS, លោក Jin សមាជិក BTS, លោក Suga សមាជិក BTS, តារាចម្រៀង Kang Daniel, Yunho សមាជិក TVXO, Chan Eun Woo សមាជិក ASTRO, លោក RM សមាជិក BTS, Jisoo សមាជិក BLACKPINK ជាដើម៕