(ភ្នំពេញ)៖ នាពេលដើមឆ្នាំ ២០២១ នេះ តំណាងរោងចក្រផលិតទុយោ HDPE ម៉ាក HTS ស្តង់ដារប្រទេសសិង្ហបុរី និង លោក ផល វុត្ថា នាយកគ្រប់គ្រងទូទៅក្រុមហ៊ុនផ្គត់ផ្គង់ និងចែកចាយ ទុយោ និងកុងទ័រទឹក ប្រចាំប្រទេសកម្ពុជា បានចូលរួមក្នុងកម្មវិធីសន្និបាតលើទី៩ នៃសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា (ស.ទ.ក) ក្នុងគោលបំណងចែករំលែក បង្ហាញពីសក្តានុពល បទពិសោធន៍និងភាពខ្លាំងនៃបច្ចេកវិទ្យា ដើម្បីចូលរួមចំណែកនិងលើកកម្ពស់ទីផ្សារទឹកស្អាតប្រទេសកម្ពុជាទៅតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលដែលបានកំណត់ថាឆ្នាំ ២០២៥ ប្រជាពលរដ្ឋនៅសហគមន៏ជនបទគ្រប់រូបត្រូវមានការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យគ្រប់គ្រាន់ និងរស់នៅក្នុងបរិស្ថានដែលមានអនាម័យប្រកបដោយនិរន្តរភាព ។

កម្មវិធីនេះរៀបចំឡើងក្រោមការចូលរួមពីលោក អ៊ុ សុថា រដ្ឋលេខាធិការ ក្រសួងឧស្សហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។

គួរបញ្ជាក់ថា អង្គសន្និបាតនៃសមាគមអ្នកផ្គត់ផ្គង់ ទឹកស្អាតកម្ពុជា ធ្វើឡើងក្នុងគោលបំណង សំខាន់ៗរួមមាន ៖
* បង្កើនទំនាក់ទំនង ជាមួយបងប្អូនគ្រួសារទឹកស្អាត និង ចែករំលែកបច្ចេកវិទ្យាថ្មីៗ។
* សាទរជោគជ័យដែលសមាគមអនុវត្តបានក្នុងឆ្នាំ ២០២០ រៀបចំផែនការសកម្មភាព និង ផែនការថវិកា សម្រាប់ឆ្នាំ ២០២១។
* ធ្វើបច្ចុប្បន្នភាពអំពីសមាគម ពិភាក្សាលើបញ្ហាប្រឈម ដំណោះស្រាយ និងការងារផ្សេងៗ។

សូមជម្រាបជូនថា ក្រុមហ៊ុនផ្គត់ផ្គង់ និងចែកចាយ ទុយោ HDPE និងកុងទ័រទឹក ម៉ាក HTS ប្រចាំប្រទេសកម្ពុជា មានផ្គត់ផ្គង់ ទុយោ HDPE គ្រប់ទំហំ គ្រប់ខ្នាត និងមានផលិតផលបរិក្ខារទុយោប្រព័ន្ធទឹកស្អាត និងតំណទុយោ (HDPE) ម៉ាក HTS ជាច្រើន ស្របតាមតំរូវការរបស់អតិថិជនគ្រប់ផ្នែក គ្រប់វិស័យ ជាពិសេសវិស័យទឹកស្អាត និងកសិកម្ម។

បន្ទាប់ពីទទួលបានភាពជឿជាក់ពីអតិថិជន ទៅលើគុណភាព ទំនុកចិត្ត សេវាកម្មល្អ ជំនួយបច្ចេកទេសប្រឹក្សាយោបល់ ក៏ដូចជាតម្លៃពិសេស សម្រាប់ទីផ្សារប្រទេសកម្ពុជា ក្រុមហ៊ុនមានដៃគូជាច្រើនដូចជា អង្គការ សមាគមន៏ទឹកស្អាត គម្រោងអភិវឌ្ឍន៍ធំៗខាងកសិកម្ម និងបានផ្គត់ផ្គង់ ទៅឯកជន និងភាគីដៃគូខាងគម្រោងរដ្ឋជាច្រើនផងដែរ។

លក្ខណៈពិសេសរបស់ក្រុមហ៊ុន៖

១៖ ទុយោមានគុណភាពខ្ពស់ វត្ថុធាតុដើមពីប្រទេសអារ៉ាប់ ជាមួយនឹងបច្ចេកវិទ្យាចុងក្រោយស្តង់ដាសិង្ហបូរី មានសមត្ថភាពផលិតទុយោដែលមានកម្រិតដល់ HDPE112 និង ISO 4427-2 និងអាចផលិតទុយោមុខកាត់ដល់ទៅ ៥០០mm ឯនោះ។
២៖ គ្រឿងតំណរទយោ HDPE និងគ្រឿងបន្សំផ្សេងៗទៀត។

៣៖ មានវ៉ានច្រើនប្រភេទ ច្រើនជម្រើស។

៤៖ កុងទ័រទឹកទទួលបានស្តង់ដា ISO 9001-2005 និង ISO 4064។

៥៖ ជួយផ្ដល់ប្រឹក្សាយោបល់ដល់អាជីវកម្មទឹកស្អាតនានា។

សម្រាប់ព័ត៍មានលម្អិត លោកអ្នកអាចទំនាក់ទំនងតាមរយៈ៖ #60, St.606, Sangkat Boeng kok2,Khan Toul Kok, Phnom Penh, Cambodia។ ឬក៏តាមរយៈលេខទូរស័ព្ទ៖ 017 797 797 / 069 87 44 87 / [email protected] / [email protected] /www.hts-pipe.com