(ភ្នំពេញ)៖ មហោស្រពពិព័រណ៍វិទ្យាសាស្ត្រកម្ពុជាប្រចាំឆ្នាំលើកទី១៦ ដែលសហការរៀបចំដោយអង្គការស្ទីមខេមបូឌៀ ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងបរិស្ថាន បានរកឃើញសិស្សជ័យលាភីលេខ១ ដែលបានទៅលើប្អូនស្រី សែ សុងម៉ាលីសា សិស្សានុសិស្សពីសាលាចំណេះទូទៅអន្តរជាតិ ឌូវី ។

ប្អូនស្រី សែ សុងម៉ាលីសា ជាម្ចាស់ជ័យលាភីលេខ១ ប្រចាំប្រធានវិញ្ញាសា «បច្ចេកវិទ្យា និងរ៉ូបូតទិច» សម្រាប់កម្រិតសិស្សច្បង និងជាម្ចាស់ជ័យលាភីលេខ២ កម្រិតសិស្សច្បង ក្នុងការប្រកួតលើគ្រប់វិញ្ញាសានៃការប្រកួត Smart STEM Challenge ក្នុងមហោស្រពពិព័រណ៍វិទ្យាសាស្ត្រកម្ពុជាប្រចាំឆ្នាំលើកទី១៦ ដែលសហការរៀបចំដោយអង្គការស្ទីមខេមបូឌៀ ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងបរិស្ថាន។

ប្អូនស្រី សែ សុងម៉ាលីសា នឹងត្រូវបានជ្រើសរើសជាតំណាងឲ្យប្រទេសកម្ពុជា ទៅចូលរួមសន្និសិទអាស៊ីប៉ាស៊ីហ្វិកអ្នកវិទ្យាសាស្ត្រវ័យក្មេងនៅពេលឆាប់ៗនេះ៕