(ភ្នំពេញ)៖ បងប្អូនពិតជាជ្រាបច្បាស់ហើយ បទចម្រៀងរួមគ្នារបស់ តន់ចន្ទសីម៉ា និង ព្រាប សុវត្ថិ គឺបទ «កាត់ឆុង» ដែលបច្ចុប្បន្នបទនេះ កំពុងតែល្បី និងមានការគាំទ្រខ្លាំង។ បទដំបូងក្នុងអាល់ប៊ុមពិសេសនេះ ត្រូវបាននិពន្ធទំនុកភ្លេង ដោយលោក សាក់ ធារិទ្ធ។ ជាពិសេសបទចម្រៀងនេះ គឺបានចេញត្រូវទៅនឹងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ដែលនឹងឈានចូលមកដល់ ក្នុងពេលឆាប់ខាងមុខនេះ។

លោក សាក់ ធារិទ្ធ គឺជាអ្នកពន្ធល្បីឈ្មោះ ធ្លាប់មានស្នាដៃជាច្រើនបទកន្លងមកហើយ បច្ចុប្បន្នលោកជាអ្នកនិពន្ធកុងត្រាប្រចាំក្នុងផលិតកម្ម GalaxyNavatra ។ តាម Channel Galaxy Navatra បង្ហាញឲ្យដឹងថាពីបទ «កាត់ឆុង» ត្រូវបាននិពន្ធបទភ្លេងដោយលោក សាក់ ធារិទ្ធ។

បទចម្រៀងច្រៀងរួមគ្នា របស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ និង តន់ ចន្ទសីម៉ា ក្នុងអាល់ប៊ុមដំបូងនេះ ត្រូវបានគេមើលឃើញថា គ្រាន់តែចេញមិនបានប៉ុន្មានថ្ងៃផង មានអ្នកទស្សនាជាច្រើនលានដងទៅហើយ។

ចង់ដឹងថាបទ «កាត់ឆុង» របស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ និងតន់ ចន្ទសីម៉ា ដែលនិពន្ធបទភ្លេង ដោយលោក សាក់ ធារិទ្ធ ពីរោះរណ្ដំ ហើយចង់រាំលេងយ៉ាងណានោះ ស្ដាប់ទាំងអស់គ្នា៖