(ព្រៃវែង)៖ រសៀលថ្ងៃសៅរ៍ ទី៣០ ខែមករា ឆ្នាំ២០២១នេះ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើប្រទេស និងជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងការប្រកួតបាល់ទាត់ជ្រើសរើសជើងឯកកម្ពុជា លីគ២ ឆ្នាំ២០២០ យុវជនអាយុក្រោម ២៣ឆ្នាំវគ្គផ្តាច់ព្រ័ត្រ។

ការប្រកួតនេះគឺរវាងក្រុមសមាគមគីឡាបាល់ទាត់ខេត្តព្រៃវែង (ឯកសណ្ឋានពណ៌ខៀវ) និងសមាគមកីឡាបាល់ទាត់ កងយោធពលខេមរភូមិន្ទ (ឯកសណ្ឋានពណ៌ក្រហម) ដែលការប្រកួតនេះធ្វើឡើងនៅកីឡាដ្ឋានខេត្តព្រៃវែង៕