(អេស្ប៉ាញ)៖ កីឡាករចំនួន២រូប របស់ក្លិបបាល់ទាត់អេស្ប៉ាញ Atletico Madrid គឺ Yannick Carrasco និង Mario Hermoso ត្រូវបានគេរកឃើញថា មានភាពវិជ្ជមាននៃវិរ៉ុស COVID-19, នេះបើតាមការបញ្ជាក់ពីក្លិប ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១នេះ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ពីក្លិប Atletico បានបញ្ជាក់ថា កីឡាករស្លាប Carrasco ជនជាតិប៊ែលហ្ស៊ិក និងខ្សែការពារជនជាតិអេស្ប៉ាញ Hermoso បាននឹងកំពុងរស់នៅដាច់ដោយឡែកពីគេ នៅផ្ទះរបស់ខ្លួន ចាប់តាំងពីថ្ងៃសុក្រ ហើយនឹងខកខានការចូលរួមប្រកួត នាថ្ងៃអាទិត្យនេះ នៅទីក្រុង Cadiz របស់អេស្ប៉ាញ។
កីឡាករទាំងពីររូប បានបង្ហាញខ្លួន១៥លីគ សម្រាប់ក្លិប Atletico និងបានចាប់ផ្តើមឈ្នះលើក្រុម Valencia កាលពីសប្តាហ៍មុន ក្នុងលទ្ធផល៣-១, ជាជ័យជំនះក្នុងលីគ៧ប្រកួតជាប់ៗគ្នា៕