(ភ្នំពេញ)៖ ស្រាក្រហមមកពីបណ្ដាប្រទេសជាច្រើន ត្រូវបានយកមកតាំងបង្ហាញក្នុងកម្មវិធី «ពិព័រណ៍ស្រាក្រហម និងម្ហូបអាហារ» រៀបចំឡើងដោយក្រុមហ៊ុន S Liquor រយៈពេល២ថ្ងៃ និងមានអ្នកចូលរួមប្រមាណជាង៥ពាន់នាក់ ។
លោក Mike Vongsykeo អ្នកគ្រប់គ្រង់ទូទៅនៃក្រុមហ៊ុន S liquor បានឲ្យដឹងថា នេះជាកម្មវិធីលើកដំបូងរបស់ក្រុមហ៊ុន S Liquor ដែលបានរៀបចំកម្មវិធីពិព័រណ៍នេះឡើង ដោយមានការតាំងបង្ហាញម៉ាកស្រាក្រហមល្បីៗ នាំចូលមកពីបណ្ដាប្រទេសផ្សេងៗដូចជា ប្រទេសញូសាលែន និងប្រទេសអូស្រ្ដាលី ព្រមទាំងមានការតាំងបង្ហាញនូវមុខ ម្ហូបអាហារដ៏ឈ្ងុយឆ្ងាយផងដែរ។
លោកបានបន្ដថា បន្ទាប់ពីបញ្ចប់កម្មវិធីពិព័រណ៍ក្នុងថ្ងៃនេះ ក្រុមហ៊ុនគ្រោងនឹងបន្ដធ្វើកម្មវិធី តាំងបង្ហាញស្រាក្រហមនាំចូលពីប្រទេសផ្សេងៗជាច្រើនទៀតដូចជា អ៊ីតាលី, អេស្ពាញ, និងប្រទេសបារាំង។
លោកបានបន្ថែមថា ក្រុមហ៊ុន S Liquor បានបើកដំណើរការនៅកម្ពុជា១០ឆ្នាំមកហើយ និងទទួលបានការគាំទ្រយ៉ាងច្រើនពីអតិថិជន។
សូមជម្រាបថា ពិព័រណ៍ស្រាក្រហម និងម្ហូបអាហារ រៀបចំឡើងក្រោមការឧបត្ថមដោយ Wakefield និងរៀបចំឡើងក្នុង Odom Garden៕