(ភ្នំពេញ)៖ ក្រុមហ៊ុន Herbalife Nutrition នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១នេះ បានសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម (NBTC) រៀបចំកម្មវិធីបរិច្ចាគឈាមដោយស្មគ្រ័ចិត្ត ដែលវាមិនត្រឹមតែជាការងារសង្គម តែជាការសង្រ្គោះជីវិតមនុស្ស។

កម្មវិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំក្រុមហ៊ុន បុគ្គលិក និងសមាជិកឯករាជ្យ Herbalife Nutrition ប្រមាណជាង ១០០នាក់ ចូលរួមធ្វើការបរិច្ចាគឈាមដោយការស្មគ្រ័ចិត្ត។ ឈាមដែលត្រូវបានបរិច្ចាគ នឹងត្រូវរក្សាទុកនៅ NBTC ដើម្បីសង្គ្រោះជីវិតជនរងគ្រោះដែលមានតម្រូវការ។

អ្នកស្រី ឈុន ណៃឈីវ ប្រធានចាត់ការទូទៅក្រុមហ៊ុន Herbalife Nutrition បានថ្លែងយ៉ាងដូច្នេះថា៖ «ការជួយដល់សហគមន៍ គឺជាផ្នែកមួយដ៍ធំនៃបេសកកម្មរបស់ក្រុមហ៊ុន Herbalife Nutrition ទូទាំងពិភពលោក។ ហើយក្នុងថ្ងៃនេះ រូបខ្ញុំផ្ទាល់ បុគ្គលិកក្រុមហ៊ុន Herbalife Nutrition កម្ពុជា និងសមាជិករបស់យើង រីករាយណាស់ដែលបានបរិច្ចាគឈាមដើម្បីជួយដល់ជីវិតមនុស្ស!»

លោកបណ្ឌិត សុខ ប៉ូ នាយកគ្រប់គ្រងមជ្ឈមណ្ឌលជាតិផ្តល់ឈាម ក៏បានគូសបញ្ជាក់ថា៖ «ស្ថានភាពតម្រូវការឈាមក្នុងឆ្នាំ២០២០កន្លងមកនេះ យើងត្រូវការឈាម ១សាក់ រៀងរាល់ ៦នាទីម្តង ដើម្បីសង្គ្រោះជីវិតអ្នកជំងឺ។ តម្រូវការប្រចាំថ្ងៃជាមធ្យម ២៥០សាក់ និងតម្រូវការទូទាំងប្រទេសមានប្រមាណ ១០៧,០០០សាក់ ដែលលើសពីឆ្នាំមុនៗ ១០% ហើយមជ្ឈមណ្ឌលជាតិផ្តល់ឈាមគ្របដណ្តប់រហូតដល់ ៧០% នៃការផ្គត់ផ្គង់ឈាមទូទាំងប្រទេស។ ប៉ុន្តែការទទួលឈាមបានតាមរយ:សប្បុរសជន ដោយស្ម័គ្រចិត្ត មិនគិតកម្រៃ បានត្រឹមតែ ១៣.៥% តែប៉ុណ្ណោះ»

លោកក៏បានបន្តទៀតថា៖ «ជាចុងក្រោយ ខ្ញុំបាទសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុន Herbalife Nutrition គណ:គ្រប់គ្រង និងបុគ្គលិកនៃក្រុមហ៊ុនដែលតែងតែជួយរៀបចំកម្មវិធីបរិច្ចាគឈាម និងជួយឧបត្ថម្ភជាច្រើនដង ដល់ដំណើរការនៃកិច្ចបរិច្ចាគឈាម ដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាម ជាពិសេសគឺការងារសង្គមមួយនេះ មជ្ឈមណ្ឌលជាតិផ្តល់ឈាមសូមចងចាំជានិច្ច ហើយតាំងនាមឱ្យបងប្អូនអ្នកជំងឺ ក៏ដូចជាអ្នកជំងឺដែលកំពុងត្រូវការឈាម និងអ្នកជំងឺដែលបានប្រើប្រាស់ឈាមហើយ សូមចងចាំជានិច្ចនូវការឧបត្ថម្ភនេះ ហើយមិនភ្លេចទេ ការងារសង្គមប្រកបដោយមនុស្សធម៌នេះ។ មជ្ឈមណ្ឌលជាតិផ្តល់ឈាមក៏សូមអំពាវនាវ ឱ្យសហគ្រិនវិនិយោគទុនផ្សេងៗទៀត មេត្តាជួយចូលរួមឱ្យបានច្រើនដូចក្រុមហ៊ុន Herbalife Nutrition នេះ»

ការផ្តល់ឈាមមិនមានការប៉ះពាល់ដល់សុខភាពយើងនោះទេ។ ឈាមដែលបាត់បង់នឹងបំពេញវិញយ៉ាងឆាប់រហ័សនៅក្នុងរយៈពេល២៤ ទៅ៤៨ម៉ោងដោយពិសារទឹក ផ្លែឈើ ឬអាហារសម្រន់ផ្សេងៗ។ ជាទូទៅយើងអាចធ្វើការផ្តល់ឈាមនៅរៀងរាល់ ៣-៤ខែម្តងក្នុងមួយឆ្នាំ។

Herbalife Nutrition គឺជាក្រុមហ៊ុនអាហារូបត្ថម្ភលំដាប់ពិភពលោកមួយដែលបានផ្លាស់ប្តូរជីវិតរបស់មនុស្សជាមួយនឹងផលិតផលអាហារូបត្ថម្ភដ៏អស្ចារ្យនិងជាឱកាសអាជីវកម្មសម្រាប់អ្នកចែកចាយឯករាជ្យរបស់ខ្លួនចាប់តាំងពីឆ្នាំ ១៩៨០។ យើងផ្តល់គុណភាពខ្ពស់ ផលិតផលដែលមានលក្ខណៈវិទ្យាសាស្ត្រ ដែលបានលក់នៅក្នុងជាង ៩០ប្រទេស អ្នកចែកចាយឯករាជ្យការដែលផ្តល់ជូនបង្រៀនមួយទល់មួយជាមួយសមាជិកឯករាជ្យ និងផ្តល់ការគាំទ្រសហគមន៍ដោយបំផុសគំនិតអតិថិជនប្រកាន់ខ្ជាប់របៀបរស់នៅសកម្ម និងមានសុខភាពល្អ។

តាមរយៈយុទ្ធនាការជាសកលរបស់ក្រុមហ៊ុនដើម្បីលុបបំបាត់បញ្ហាកង្វះខាតអាហាររូបត្ថម្ភ ហើយ Herbalife Nutrition ក៏បានប្តេជ្ញាចិត្តក្នុងការនាំយកអាហារូបត្ថម្ភ និងការអប់រំដល់សហគមន៍នៅជុំវិញពិភពលោក។

សម្រាប់ពត៌បន្ថែម, សូមចូលទៅកាន់ IAmHerbalifeNutrition.com៕