(ភ្នំពេញ)៖ គតិបណ្ឌិតទាំង ៥ នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១នេះ ត្រូវបានដកស្រង់ចេញពីបុគ្គលល្បីៗនៅជុំវិញពិភពលោក ដែល Fresh News Plus ខិតខំសម្រិតសម្រាំងយកមកផ្សព្វផ្សាយ។
គតិបណ្ឌិតទាំងប្រាំនោះ រួមមាន៖
១៖ ពិភពលោកមិនមែនជាកម្មសិទ្ធិរបស់មេដឹកនាំណាមួយនោះទេ តែជាកម្មសិទ្ធិរបស់មនុស្សជាតិ (ព្រះសង្ឃ ដាឡៃឡាម៉ា)។
២៖ រូបភាពគ្រាន់តែជាតណ្ហា បញ្ញាទើបជាឱសថ (អនុត្តរោ សុខ សិរីសោភ័ណ្ឌ)។
៣៖ ការសម្រេចចិត្តដ៏ល្អ គឺផ្អែកលើចំណេះដឹង មិនមែនលើចំនួននោះទេ (ប្លាតុង)។
៤៖ សិស្សមិនមែនជាកុងតឺន័រដែលចាំតែឱ្យគ្រូដាក់ទិន្នន័យចូលខួរក្បាលនោះទេ ប៉ុន្តែសិស្សគឺជាចន្លុះដែលគ្រូចាំបាច់ត្រូវតែអុចបំភ្លឺ (អាល់បឺត អាញ់ស្តាញ)។
៥៖ ភាពជាបណ្ឌិត គឺជាការដឹងនូវអ្វីដែលមើលមិនឃើញ មិនមែននិយាយតាមគេ ហើយអួតថាខ្លួនឯងចេះនោះទេ (វីល្លៀម ជែម)៕