(ចិន)៖ ក្រុមហ៊ុនបច្ចេកវិទ្យាចិន Xiaomi នៅពេលនេះប្ដឹងជំទាស់រដ្ឋាភិបាលអាមេរិក ដែលបានដាក់ឈ្មោះក្រុមហ៊ុនរបស់ខ្លួន នៅក្នុង បញ្ជី ខ្មៅ «ក្រុមហ៊ុនយោធាចិន» និងបានហាមខាត់អ្នកវិនិយោគអាមេរិក មិនឱ្យបណ្ដាក់ទុក ឬរកស៊ីជាមួយ Xiaomi ។ នេះបើយោងតាមការចេញ ផ្សាយរបស់សារព័ត៌មាន GSM Arena នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១។
អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោកដូណាល់ ត្រាំ បានចេញបញ្ជាធ្វើការហាមឃាត់ មិនឱ្យក្រុមអ្នកវិនិយោទុក សហការរកស៊ីជាមួយនឹងក្រុមហ៊ុន Xiaomi នោះទេ ដោយបានចោទប្រកាន់ថា ក្រុមហ៊ុនមួយនេះ ជា «ក្រុមហ៊ុនយោធាចិន» ដែលអាច បង្ក ជា ហានិភ័យ និងសន្តិសុខជាតិ។
ក្រុមហ៊ុន Xiaomi បានលើកឡើងថា សហរដ្ឋអាមេរិក បានប្រើប្រាស់អំណាចរបស់ខ្លួនក្នុងការហាមឃាត់ក្រុមហ៊ុនរបស់ចិន ដោយមិន បាន បង្ហាញភស្ដុតាងអ្វីទាំងអស់ ទង្វើបែបនេះគឺវាបានរំលោភសិទ្ធិ និងច្បាប់ពាណិជ្ជកម្មអន្តរជាតិ ហើយ Xiaomi សង្ឃឹមថា ពាក្យបណ្ដឹងមួយ នេះ នឹងជួយស្វែងរកយុត្តិធម៌សម្រាប់ក្រុមហ៊ុនចិន។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនចិនជាច្រើនត្រូវបាន លោក ដូណាល់ ត្រាំ ដាក់ចូលក្នុងបញ្ជីខ្មៅ និងហាមឃាត់ការធ្វើជំនួញ និងវិនិយោគផ្សេងៗ ដែលបណ្ដាលឱ្យបញ្ហាប្រឈមរវាងប្រទេសទាំងពីរ ទាំងអ្នកជំនួញ និងទាំងសម្ព័ន្ធភាពប្រទេស ហើយគេសង្ឃឹមថាប្រធានាធិបតីថ្មីរបស់ សហរដ្ឋអាមេរិក និងសម្របសម្រួលស្ថានភាពនេះ ឱ្យមកល្អប្រសើរឡើងវិញ៕